ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ធំ ៖ លោកតា​អាចារ្យ​ម្នាក់ ត្រូវ​រថយន្តក្រុង​របស់​ក្រុមហ៊ុន «​ឈួ​ង​ទេសចរណ៍​» បុក​ស្លាប់​ភ្លាម​ៗ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​មង្គលការ​គេ ហើយ​ជិះ​ស្រប​ទិស​គ្នា​ជាមួយ​រថយន្តក្រុង​ខាងលើ ហើយ​ម៉ូតូ​ជិះ​បត់​ចូល​ផ្ទះ ក៏​ត្រូវ​រថយន្ត​នោះ​បុក​តែ​ម្តង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំង​វែង សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ហែម អឿ​ន អាយុ​៨៦​ឆ្នាំ ជា​អាចារ្យ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ រីឯ​អ្នក​ជិះ​ឌុ​ប​ឈ្មោះ​ចេ​ង សាន អាយុ​៣៤​ឆ្នាំ (​រង​របួសធ្ងន់​) ។ ចំណែក​ខាង​ភាគី​រថយន្ត​បង្ក​ត្រូវ​បាន​ឃាត់ខ្លួន​ម្នាក់​ឈ្មោះ​មាស ស៊ី​វាន់ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ពន្លៃ ឃុំ​វាំង​ចាស់ ស្រុក​ឧត្តុ​ង ខេត្តកំពង់ស្ពឺ តែ​ម្ចាស់ខ្លួន​បាន​អះអាង​ថា ជា​ព្រូឡាន មិនមែន​តៃកុង​ទេ ។ ទោះបីជា​យ៉ាងណា សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព