ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្ត​សៀមរាប​ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​១០ មករា បន្ទាប់​ពី​ផឹក​ស្រា​ក្លែម​សាច់​ពិសេស​​បែក​គំនិត​នាំ​ក្មេង​ស្រី​​ចូល​ព្រៃ​រំលោករហូត​​បាន​សម្រេច កាលពី​យប់​ថៃ្ង​ទី​០៩​  មករា ​២០១៦ ស្ថិត​នៅ​ចំណុច​ក្នុង​ព្រៃ​ជិត​កន្លែង​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ពី​៣០០​ទៅ​៤០០​ម៉ែត្រ​ ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។​‌​​

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ ប៉ោណ ​រ៉ៃ ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ​ រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ចេញពី​ផឹកស៊ី​បាន​​ជ‌ិះម៉ូតូ​តាម​ពីក្រោយជន​រង​គ្រោះប្រុស​ស្រី​​​២​នាក់​រហូត​មក​ដល់​ផ្លូវ​ស្ងាត់ជិតកន្លែងលក់​សំបុត្រ​ខាង​ល‌ើ​ក៏​បាន​ហៅ​ក្មេង​ទាំង​២​នាក់​នោះ​ឱ្យឈ​ប‌់ ​រួច​នាំ​ចូល​ព្រៃ​ឱ្យ​ដោះ​ខោអាវ​ចេញ​ទាំង​២​នាក់ ។​

ប្រភព​បាន​បន្ត​ថា​ ក្រោយ​ពី​ដោះ​ខោ​អា​វ‌​ចេញ​អស់ហើយ​ក៏​ចងដៃ​ជើង​ក្មេង​ប្រុស​​​ទៅ​នឹង​ដើមឈើ​​ រួច​អូស​ក្មេង​ស្រី​រង​គ្រោះ​យក​ទៅ​រំលោភ​បាន​សម្រេច​តែ​ម្តង​៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព