អាមេរិក និង កូរ៉េខាងត្បូង កំពុងពិចារណា ថាត្រូវបំពាក់ សព្វាវុធអ្វីទៀត នៅឧបទ្វីបកូរ៉េ

សេអ៊ូល៖ យោធានៃសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង បានបន្តកិច្ចពិភាក្សារបស់ខ្លួន ឈាន ចូលដល់សប្តាហ៍ថ្មីនេះ ដើម្បីពិចារណាថា តើគេគួរ ដាក់ពង្រាយ ឬ បំពាក់សព្វាវុធជាយុទ្ធ សាស្ត្រប្រភេទអ្វីបន្ថែមទៀត នៅតំបន់ឧបទ្វីបកូរ៉េ បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិក បានហោះនៅលើដែនអាកាសកូរ៉េខាងត្បូង ដើម្បីការពារ ពីការបង្កហេតុណា មួយ ក្រោយកូរ៉េខាងជើង ធ្វើតេស្តគ្រាប់បែកអ៊ីដ្រូសែន កាលពីថ្ងៃពុធ សប្តាហ៍មុន។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ ២០១៦ ដោយដក ស្រង់សម្តីអ្នកនាំពាក្យ ក្រសួងការពារជាតិកូរ៉េខាងត្បូងលោក គីម មីនសឿក ថា “ទីក្រុង សេអ៊ូល និង វ៉ាស៊ីនតោន កំពុងតែបន្តធ្វើការងាររួមគ្នាយ៉ាងជិតស្និត ដើម្បីពិភាក្សារឿងដាក់ ពង្រាយសព្វាវុធជាយុទ្ធសាស្ត្របន្ថែមទៀត នៅតំបន់ឧបទ្វីបកូរ៉េ បន្ទាប់ពីការហោះហើរ របស់ យន្តហោះទម្លាក់គ្រាប់បែក B-52 កាលពីថ្ងៃអាទិត្យ លើកូរ៉េខាងត្បូងរួចមក។”

គួរបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែក B-52 ដែលមានលទ្ធភាពបាញ់ នូវគ្រាប់មីស៊ីលបំពាក់ ក្បាលនុយក្លេអ៊ែរ បានទៅចុះចតនៅមូលដ្ឋានទ័ពអាកាសកោះ ហ្គំា របស់អាមេរិកវិញ បន្ទាប់ ពីបានបំពេញបេសកកម្មនៅតំបន់ អូសាន ប្រទេសកូរ៉េខាងត្បូង ដែលមានចម្ងាយ ៤០ គីឡូ ម៉ែត្រ នៃភាគខាងត្បូងទីក្រុង សេអ៊ូល។ វាជាការបង្កើនកិច្ចការពារសន្តិសុខក្នុងតំបន់ បន្ទាប់ ពីកូរ៉េខាងជើង ធ្វើតេស្តនុយក្លេអ៊ែរ ជាលើកទី ៤ ដែលបង្កជារញ្ជួយដីកាលពីសប្តាហ៍មុន៕

អាមេរិក និង កូរ៉េខាងត្បូង កំពុងពិចារណា ថាត្រូវបំពាក់ សព្វាវុធអ្វីទៀត នៅឧបទ្វីបកូរ៉េ