កូរ៉េខាងជើង បង្កើនឧបករណ៍ ឃោសនាតាមព្រំដែន តបតទៅនឹង កូរ៉េខាងត្បូង

សេអ៊ូល៖ ភាពផុយស្រួយ ខាងសន្តិសុខ ដែលជាពេលអាច កើតមានសង្គ្រាមគ្រប់វិនាទីនោះ បានវិលមក រកប្រទេសកូរ៉េទាំងពីរវិញហើយ ជាការស្វាគមន៍ សម្រាប់ដើមឆ្នាំ ២០១៦ នេះ។ កូរ៉េខាងជើង បានបង្កើន ឧបករណ៍ បំពងសំឡេង នៅតាមព្រំដែន រហូតដល់ទៅ ១១ ទីតាំង ធំៗ ដើម្បីតបតទៅនឹង ការធ្វើដូចគ្នាពី សំណាក់កូរ៉េខាងត្បូង។ នេះបើតាមការផ្សាយពីស៊ិនហួ នៅថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ ២០១៦។

ការដាក់ឧបករណ៍បំពងសំឡេងពីសំណាក់កូរ៉េខាងត្បូង និង ការតបតដោយទង្វើដូចគ្នាពី សំណាក់កូរ៉េខាង ជើងនេះ បានកើតឡើងពីរថ្ងៃ បន្ទាប់ពីកូរ៉េខាងជើង ធ្វើតេស្តសាកល្បង គ្រាប់បែក អ៊ីដ្រូសែន កាលពីថ្ងៃពុធ សប្តាហ៍មុន ដែលបណ្តាលឲ្យអន្តរជាតិ ជាពិសេស ប្រទេសក្នុង តំបន់ ធ្វើការថ្កោលទោសក្នុងកម្រិតធ្ងន់បំផុត មិនធ្លាប់មាន។

ចំពោះអត្ថន័យក្នុងសំឡេងដែលកូរ៉េខាងត្បូង ចាក់ផ្សាយឲ្យកូរ៉េខាងជើងឮនោះ គឺការថ្កោល ទោសរបបដឹកនាំទី ក្រុងព្យុងយ៉ាង ដែលបានបង្កអសន្តិសុខក្នុងតំបន់ និង មើលងាយដល់ ស្ថាប័នអន្តរជាតិ។ ដោយឡែកកូរ៉េខាងជើង បានចាក់សំឡេងតបតទៅវិញ ក្នុងន័យលើក ស្ទួយដល់របបដឹកនាំលោក គីម ចុងអ៊ុន និង ថ្កោលទោស រដ្ឋាភិបាលកូរ៉េខាងត្បូង របស់ លោកស្រីប្រធានាធិបតី ផាក គឺនហេ៕

កូរ៉េខាងជើង បង្កើនឧបករណ៍ ឃោសនាតាមព្រំដែន តបតទៅនឹង កូរ៉េខាងត្បូង

  • កូរ៉េខាងជើង បង្កើនឧបករណ៍ ឃោសនាតាមព្រំដែន តបតទៅនឹង កូរ៉េខាងត្បូង已关闭评论
  • 45 views
  • Hide Sidebar
    A+
Publish on:2016/01/11  Category:​អន្តរជាតិ