បើកទ្វាររថយន្ត មិនប្រយ័ត្ន បណ្តាលឲ្យបុរសម្នាក់ ជិះម៉ូតូបុកស្លាប់ លើស្ពាន មុនីវង្សចាស់

ភ្នំពេញ: បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណ:ជិះទៅបុកទ្វាររថយន្ត ពេលអ្នកបើកបរ រថយន្តបើកទ្វារ មិនបានមើលមុខមើលក្រោយ។ ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង ១២អាធ្រាត្រ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅលើស្ពាន មុនីវង្សចាស់ ក្នុងសង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

លោក ហ៊ុល សុផាន់ណា នាយផ្នែកវាស់វែង ចរាចរណ៍ ខណ្ឌច្បារអំពៅ បានអោយដឹងថា បុរសរងគ្រោះ ដែលជិះម៉ូតូ បុកទ្វារ រថយន្តស្លាប់នេះឈ្មោះ ហាក់ សុីឌឿន អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៨១២ ផ្លូវ២១៩ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ បុរសរងគ្រោះជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-8235 ចំណែកអ្នកបើករថយន្ត ឈ្មោះ សូរ ប៊ុណ្ណា អាយុ៤៦ឆ្នាំ បើករថយន្ត ស៊ីអ័រវី ពណ៌ទឹកប្រាក់ ។ 

បើតាមលោក ផាន់ណា មន្ត្រីនគរបាលចរាចរខណ្ឌ បាននិយាយថា មុនពេលកើត ហេតុគ្រោះថ្នាក់ ចរាចរណ៍នេះ គឺបុរសអ្នក បើករថយន្ត ស៊ីអ័រវីម្នាក់ កំពុងបើកប រលើស្ពាន មុនីវង្សចាស់ ចៃដន្យបែកកង់មុខ ហើយបានបើក អែបខាងស្តាំដៃ រួចបើកទ្ចាររថយន្ត ផ្នែកខាងឆ្វេង ដើម្បីចុះមើល ស្របពេលនោះ មានបុរសម្នាក់ ជិះម៉ូតូយ៉ាង លឿនមកបុក ចំពេញទំហឹង បណ្តាលឲ្យស្លាប់នៅលើស្ពាន មុនីវង្សចាស់ តែម្តង ។

បច្ចុប្បន្ន ម្ចាស់រថយន្ត ស៊ីអ័រវី និងរថយន្ត ត្រូវបាននគរបាលមូលដ្ឋាន ប្រគល់ជូនការិយាល័យ នគរបាលចរាចរ ជើងគោករាជធានី ដើម្បីដោះស្រាយបន្ត តាមនីតិវិធី៕

បើកទ្វាររថយន្ត មិនប្រយ័ត្ន បណ្តាលឲ្យបុរសម្នាក់ ជិះម៉ូតូបុកស្លាប់ លើស្ពាន មុនីវង្សចាស់
បើកទ្វាររថយន្ត មិនប្រយ័ត្ន បណ្តាលឲ្យបុរសម្នាក់ ជិះម៉ូតូបុកស្លាប់ លើស្ពាន មុនីវង្សចាស់
បើកទ្វាររថយន្ត មិនប្រយ័ត្ន បណ្តាលឲ្យបុរសម្នាក់ ជិះម៉ូតូបុកស្លាប់ លើស្ពាន មុនីវង្សចាស់
បើកទ្វាររថយន្ត មិនប្រយ័ត្ន បណ្តាលឲ្យបុរសម្នាក់ ជិះម៉ូតូបុកស្លាប់ លើស្ពាន មុនីវង្សចាស់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត