ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ផ្លូវ​ល្បឿន​លឿន​ទាម​ទារ​ឲ្យ​រៀប​ចំ​វេទិកា​សាធារណៈ​មុន​ការ​អភិវឌ្ឍ​

នៅ​ព្រឹក​​ថ្ងៃ​​ច័ន្ទ​​នេះ​​ពល​រដ្ឋ​​ជាង​​១០០​​នាក់​​មក​​ពី​​សហគមន៍​​ចំនួន​​៨​​ដែល​​រស់​​នៅ​​បណ្ដោយ​ផ្លូវ​​រទេះ​​ភ្លើង​​បាន​​ជួប​​ជុំ​​គ្នា​​លើក​​បដា ទាម​ទារ​​នៅ​​មុខ​​ក្រសួង​សាធារណៈការ​​និង​​ដឹក​​ជញ្ជូន​​ទាម​ទារ​​ឲ្យ​​រៀប​​ចំ​​វេទិកា​សាធារណៈ​​មួយ​​ដើម្បី​ជម្រាប​ពួក​គេ​ ពី​ផល​​ប៉ះពាល់​នៃ​​គម្រោង​​អភិវឌ្ឍ​​ផ្លូវ​​ល្បឿន​លឿន​នេះ។ ប៉ុន្តែ​ផ្ទុយ​មក​វិញ​ក្រសួង​សាធារណៈការ​បដិសេធ​សំណើរ​នេះ​ដោយ​បាន​បញ្ជាក់​ថា មិន​ស្ថិត​នៅ​ក្រោម​ដែន​សមត្ថកិច្ច​របស់​ខ្លួន។