ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

ក្លិប Liverpool យល់ព្រម​លក់​កីឡាករ Daniel Sturridge ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ក្នុង​តម្លៃ​២៥​លាន​ផោន ដោយសារ​កីឡាករ​រូប​នេះ​រង​របួស​ញឹកញាប់​ពេក​បង្ក​ការ​រំខាន​ដល់​ក្លិប ។

Daniel Sturridge ផ្លាស់​ចេញពី​ក្លិប​តោ​ខៀវ Chelsea មក​លេង​ឱ្យ​ក្លិប​ហង្ស​ក្រហម Liverpool កាលពី​ដើមរដូវ​កាល​២០១៣-២០១៤ ។ កីឡាករ​រូប​នេះ​លេង​បាន​ល្អ​ដោយ​ស៊ុត​បញ្ចូល​ទី​បាន​២១​គ្រាប់​ពី​ការ​ប្រកួត​២៩​លើក ប៉ុន្តែ​ក្រោយមក​ក៏​រង​របួស​ញឹកញាប់ ហើយ​នៅ​រដូវ​កាល​នេះ​ស៊ុត​បញ្ចូល​ទី​បាន​តែ​៣​គ្រាប់​ប៉ុណ្ណោះ ធ្វើ​ឱ្យ​លោក Jurgen Klopp យល់ព្រម​លក់​រូបគេ​ដើម្បី​យក​ប្រាក់​ទិញ​ខ្សែប្រយុទ្ធ​ថ្មី​មក​ពង្រឹង​ក្លិប ។ គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​ក្លិប Liverpool​ស្ថិត​នៅ​លំដាប់ថ្នាក់​លេខ​រៀង​ទី​៨ ក្នុង​​តារាង​អង់គ្លេស​ប្រឺ​មី​ញេ​លី​ក​មាន​៣០​ពិន្ទុ​ពី​ការ​ប្រកួត​ចំនួន​២០​លើក​៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព