ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្ត​ប៉ៃលិន ៖ ​យុវជន​២នាក់ ​​ម្នាក់​រង​របួសធ្ងន់ និង​ម្នាក់​ទៀតរង​របួសស្រាល​ ​ដោយសារ​​អ្នក​​បើកបរ​ត្រាក់ទ័រ​បើក​​ក្នុង​ល្បឿន​លឿន​​នៅ​ចំណុច​ផ្លូវ​កោង​ក្រឡាប់​បះជើង​ធ្លាក់​ចូល​ប្រឡាយ​អត់​ទឹក​​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ​មក​រា ​​២០១៦ ​ស្ថិត​នៅ​ត្រង់​ផ្លូវលំ​១​ខ្សែ ចំណុច​អូរ​រថក្រោះ ក្នុងភូមិ​អរ​ទឹក​ភ្លាម ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ។

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២នាក់​ ម្នាក់​​ ឈ្មោះ សេង ទី ​អាយុ​២៨​ឆ្នាំ ជា​កម្មករ រង​របួស​​ស្រាល ​​មាន​ស្រុក​​កំណើត​នៅ​​ភូមិ​បាក់​ព្រា ឃុំ​ព្រែក​ត្រប់ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ​និង​ម្នាក់​ទៀត​ឈ្មោះ ឌឿ​ន ​អាយុ​២៧​ឆ្នាំ ជា​កម្មករ រង​របួសធ្ងន់ បាក់ឆ្អឹង​ផាល និង​បាក់ឆ្អឹង​ចង្កេះ ​។ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ។

​ប្រភព​ព័ត៌មាន​​បាន​បន្ត​​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ឈ្មោះ ពែ​ក អាយុ​២៦​ឆ្នាំ ជា​អ្នកបើកបរ​ត្រាក់ទ័រចេញពី​កន្លែង​ភ្ជួរ​រើស​មើមដំឡូង​មី​ឱ្យ​ថៅកែ​ម្នាក់​នៅ​ឯ ចម្ការ ​​​ជិះ​គ្នា​បួន​នាក់ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​លុះ​មកដល់​ចំណុច​​កើតហេតុ​បើក​លឿន​ពេក​បួង​ចង្កូត​មិន​ទាន់​​​ក៏​ក្រឡាប់​​បណ្តាល​ឱ្យ​ត្រាក់ទ័រ​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​អត់​ទឹក​ផ្នែក​ខាងឆ្វេង​ដៃ រង​របួសធ្ងន់​ស្រាល​២​នាក់​តែ​ម្តង ។

​ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ត្រូវ​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំណែកឯ​ត្រាក់ទ័រ​ត្រូវ​គេ​យក​រថយន្ត​ទៅ​អូស​យក​ទៅ​ជួសជុល​​ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព