ឡានក្រុង​ដឹក​អ្នកដំណើរ​បុក​ម៉ូតូ​ក្រឡាប់​របួសធ្ងន់​២​នាក់​

កំពង់ធំ:  រថយន្ដក្រុង​ដឹក​អ្នកដំណើរ​របស់​Post travall បុក​ម៉ូតូ​ហើយ​ក្រឡាប់​ផ្ងារជើង​កិន​លើមនុស្ស​២​នាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​ហេតុការណ៍​គ្រោះ​​ថ្នាក់​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​១១​នាទី​ព្រឹក  ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦​នៅលើ​កំណាត់​ផ្លូវជាតិលេខ ៦ ចំណុច​ច​ភូមិ​ត្រពាំងវែង សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​

​ចំណែក​មនុស្ស​២​នាក់​របួសធ្ងន់ មានឈ្មោះ ហែម អឿន ភេទ​ប្រុស អាយុ ៨៦​ឆ្នាំ ជាលោក​អាចារ្យ​និង​ចៅប្រុស ឈ្មោះ សុខ សាន្ដ អាយុ​២៥​ឆ្នាំ​ទាំង​២​នាក់​រស់នៅ​ក្នុងភូមិឃុំ​ខាងលើ ។​

​សមត្ថកិច្ច នគរបាល​ក្រុង​ស្ទឹងសែន បានអោយដឹងថា មុនពេល​កើតហេតុ គឺមានរថយន្ដក្រុង​ក្បាល​សរ ទ្រុង​ពណ៌ ក្រហម ពាក់​ស្លាក​លេខ សៀមរាប 3A0928 ដឹកភ្ញៀវ​ទេសចរណ៍​២៧​នាក់​ក្នុងនោះ​មាន​ខ្មែរ​២​នាក់ ម្នាក់​ជា​តៃកុង​ឡាន និង​ម្នាកទៀតជា​អ្នកបកប្រែរ ភាសា បានធ្វើ​ដំណើរ​ចេញពី​ក្រុងភ្នំពេញ​ឆ្ពោះទៅខេត្តសៀមរាប​មកដល់​ចំណុចកើតហេតុ​ក៏​ប្រទះ​និង​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដាសេ​១២៥ ពណ៌ ខ្មៅ ស៊េរី​២១០៥​គ្មាន​ស្លាក​លេខ កំពុង​បត់​ចូល​ផ្ទះ ដែលធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​ត្បូង​មក​ជើង​ធ្វើអោយ​រថយន្ដក្រុង ចាប់​ហ្វា​ង​មិនទាន​ក៏ជ្រុល​ចង្កូត​បុក​ម៉ូតូ នោះ​ពេញទំហឹង​ធ្វើអោយ​ម៉ូតូ​កៀប​ជាប់​ក្រោម​ឡាន​ក្រុង​រងរបួស​ធ្ងន់​២​នាក់​។​

 ចំណែក​ភ្ញៀវ​ទេសចរណ៍​ពុំមាន​រងរបួស​ទេ ហើយ​ត្រូវបាន​រថយន្ដក្រុង​ផ្សេង​សាងបន្ដដំណើរ ។​ចំពោះ​រថយន្ដក្រុង​ត្រូវបាន​សមត្ថកិច្ច​កំពុងធ្វើការ វាស់វែង​រៀបចំស្ទូច​យកទៅ​រក្សាទុក​នៅ​ស្នងការ​ខេត្តកំពង់ធំ រងចាំ​ម្ចាស់​ក្រុមហ៊ុន​ចូលខ្លួន​មកដោះស្រាយ​។ ចំណែក​អ្នករបួស​ត្រូវបាន បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​​មន្ទីរពេទ្យ​ខេត្ត​៕​

ឡានក្រុង​ដឹក​អ្នកដំណើរ​បុក​ម៉ូតូ​ក្រឡាប់​របួសធ្ងន់​២​នាក់​

ឡានក្រុង​ដឹក​អ្នកដំណើរ​បុក​ម៉ូតូ​ក្រឡាប់​របួសធ្ងន់​២​នាក់​