ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​ខេត្ត​ប៉ៃលិន ៖ រថ​យន្ត​វី​ហ្គោ ពណ៌​ទឹក​មាស អត់​ស្លាក​លេខ​មួយ​គ្រឿង អ្នក​បើក​​បរ​​​​ច្រឡំដាក់​លេខ​ទៅ​មុខ ស្មានថា ដាក់​លេខ​ថយក្រោយ ជាន់​ហ្គា​បន្ថែម​​​​ជ្រុល​ទៅ​បុក​ជន​រង​គ្រោះ​កំពុង​អង្គុយ​លើ​ម៉ូតូ​​ពេញទំហឹងកៀប​ជាប់​នឹង​ម៉ូតូ​អូស​ច​ម្ងាយ​ជាង​៥០​ម៉ែត្ររង​របួសធ្ងន់​​ ។

ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១០ ​មករា ​២០១៦ ស្ថិត​នៅ​ក្បែរផ្លូវជាតិ​លេខ​៥៩ ក្នុងភូមិ​ទួល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ។

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ អ៊ូច អ៊ី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​កសិករ រង​របួស​រយះ​ស្បែក​ខ្នង​ធ្ងន់ធ្ងរ ​​អង្គុយ​លើ​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១៥ ​រស់នៅ​ភូមិ​រកា​បោះ ឃុំ​កំ​រៀង ស្រុក​កំ​រៀ ង ខេត្តបាត់ដំបង ។

ចំណែក​អ្នកបើកបរ​រថយន្ត​បង្កហេតុ ឈ្មោះ រ៉ាំ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​យោធា និង​ជា​បងប្អូន​ជន​រង​គ្រោះ រស់នៅ​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ដោយ​បើករថយន្ត​ម៉ា​កវី​ហ្គោ ពណ៌​ទឹកមាស អត់​ស្គាល់​ស្លាក​លេខ៕
    ​

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព