ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តស្វាយរៀង ​៖​ លោក​​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​​ខេត្តស្វាយរៀង ​​​ដឹកនាំ​​កម្លាំង​មន្ត្រី​សាខា​គយ ​និង​រដ្ឋាករ​ខេត្ត ​សហការ​ជា​មួយ​​មន្ត្រី​គយ​ច​ល័ត​​លើ​​ផ្លូវជាតិ​លេខ​១ ​និង​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ធ្វើការ​ចុះ​ឆែកឆេរ​​ទីតាំង​លាក់​​ម៉ូតូ​គេចពន្ធ​ចំនួន​​៤​កន្លែង​ ដោយ​រក​ឃើញ​ម៉ូតូ​អត់​ពន្ធ​​សរុប​ចំនួន​​៣២​គ្រឿង​ ដែល​ក្រុម​ឈ្មួញ​​យក​មក​លាក់​ទុក​ មុន​បញ្ជូន​ចេញ​យក​ទៅ​លក់​ចែកចាយ​បន្ត​ ។

ករណី​​​ចុះ​បង្ក្រាប​ម៉ូតូ​គេចពន្ធ​នេះ ធ្វើ​ឡើង​​កាលពី​វេលា​ម៉ោង​០២​រសៀល​​ថ្ងៃ​ទី​១០ មករា ​២០១៦ ​ក្នុងភូមិ​​ចេក និង​ភូមិកោះ​ក្បាន​កណ្ដាល ឃុំ​​សំរោង ស្រុក​ច​ន្ទ្រា ។​

បើ​តាម​​មន្ត្រី​សាខា​គយ ​និង​រដ្ឋាករ​ខេត្តស្វាយរៀង​​ឱ្យ​​ដឹង​ថា​ ការ​ចុះ​បង្ក្រាប ​និង​ឆែកឆេរ​រក​​ម៉ូតូ​អត់​ពន្ធ​នេះ​ គឺ​ដឹកនាំ​ដោយ​លោក​គង់ ច័ន្ទ​​ខេ​ម​រិ​ទ្ធ ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​​ខេត្តស្វាយរៀង, ​​ប្រធាន​សាខា​​គយ​, រដ្ឋាករ​ខេត្តស្វាយរៀង, ​លោក​ប្រធាន​គយ​ច​ល័​​ត​​​នៃ​នាយក​ដ្ឋាន​បង្ការ​ និង​បង្ក្រាប​បទល្មើស​​ប្រចាំ​ផ្លូវជាតិ​លេខ​​០១​, កម្លាំង​កងរាជ​អាវុធហត្ថ​ស្រុក,​ បាន​​ចុះ​ឆែក​ឆេរ​លំនៅ​ឋាន​​​​៤​កន្លែង ​​ក្នុង​​ភូមិ​ចេក​, ភូមិ​កោះ​ក្បាន​​កណ្ដាល ឃុំ​សំរោង ស្រុក​ច​ន្ទ្រា​ខេត្តស្វាយរៀង ដែល​សង្ស័យ​ថា​ មាន​ស្តុក​ចែកចាយ​ម៉ូតូ​នាំ​ចូល​គ្មាន​ពន្ធ​ ដែល​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម​ មក​តាម​ច្រករបៀង​ព្រំដែន​ ឃុំ​សំរោង​ ចូល​មក​លាក់​ទុក​លក់​ចែកចាយ​បន្ត​ក្នុង​រដ្ឋបាល​ខេត្ត​ស្វាយរៀង​។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព