រាជរដ្ឋាភិបាល ចេញ​សេចក្តីសម្រេច លើកលែង​ការយកពន្ធ​ប្រថាប់ត្រា លើ​ការ​ផ្ទេរមរតក​កម្មសិទ្ធិ ចំ​ ​ពោះ​សាច់​ញា​ត្តិ​បង្កើត​

​ភ្នំពេញៈ​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០១៥​បាន​ចុះហត្ថលេខា​មួយ​ដោយ​សម្រេច​លើកលែង​ព​ន្ឋ​ប្រថាប់ត្រា លើ​ការផ្ទេរ​កម្ម​សិ​ទ្ឋ ឬ​សិ​ទ្ឋ​កាន់កាប់​អចលនា​ទ្រព្យ រវាង​ឪពុកម្តាយ​និង​កូនបង្កើត រវាង​ប្តី និង​ប្រព​ន្ឋ រវាង​យាយ​តា​បង្កើត និង​ចៅ​បង្កើត​។​
សេចក្តីសម្រេច​នោះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តីសម្រេច នៅក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្តា​
​ល គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១០​មករា​កន្លងមក​។​
យោងតាម​សេចក្តីសម្រេច​នេះ​គេ​ឃើញ​មាន​៤​ប្រការ​សំខាន់ៗ​ដូចជា​៖
-​ប្រការ​១ សម្រេច​លើកលែង​ព​ន្ឋ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្ម​សិ​ទ្ឋ ឬ​សិ​ទ្ឋ​កាន់កាប់​អចលនៈទ្រព្យ រវាង​ឪពុក​
​ម្តាយ និង​កូនបង្កើត​បង្កើត រវាង​ប្តី និង​ប្រព​ន្ឋ រវាង​យាយ​តា​បង្កើត និង​ចៅ​បង្កើត​។​

-​ប្រកា​២ ការលើកលែង​នេះ​មិនមាន​អានុភាព ប្រតិសកម្ម​ចំពោះ​ប្រាក់​ព​ន្ឋ​ដែល​បាន​បង់​រួចហើយ​នោះទេ​។​

-​ប្រកាស​៣ ប្រគល់​ភារកិច្ច​ជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រៀបចំ​ធ្វើ​វិសោធនកម្ម​លើ​បទ​ប្បញ្ញត្តិ​ច្បាប់ ដែលមាន​ការពាក់​ព័​ន្ឋ នៅក្នុង​ក្របខណ្ឌ នៃ​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង់ ឆ្នាំ​២០១៧ សម្រាប់​ដាក់​ឆ្លង​គណៈរដ្ឋមន្ត្រី​ពិនិត្យ និង​សម្រេច​ដើម្បី​បញ្ជូន ទៅ​ស្ថាប័ន​នីតិបញ្ញត្តិ ពិនិត្យ​និង​ផ្តល់​ការអនុម័ត​។​

-​ប្រកា​៤ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទី​ស្តី ការ​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​គ្រប់​ក្រសួង និង​ប្រធាន​ស្ថាប័ន​ពាក់​ព័​ន្ឋ​ត្រូវ​ទទួល​អនុវត្តន៍ សេចក្តីសម្រេច​នេះ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​៕​ដេប៉ូ​

រាជរដ្ឋាភិបាល ចេញ​សេចក្តីសម្រេច លើកលែង​ការយកពន្ធ​ប្រថាប់ត្រា លើ​ការ​ផ្ទេរមរតក​កម្មសិទ្ធិ ចំ​ ​ពោះ​សាច់​ញា​ត្តិ​បង្កើត​

រាជរដ្ឋាភិបាល ចេញ​សេចក្តីសម្រេច លើកលែង​ការយកពន្ធ​ប្រថាប់ត្រា លើ​ការ​ផ្ទេរមរតក​កម្មសិទ្ធិ ចំ​ ​ពោះ​សាច់​ញា​ត្តិ​បង្កើត​