Liverpool អាច​នឹង​លក់ Sturridge ក្នុង​តម្លៃ ២៥លានផោន


Liverpool អាច​នឹង​លក់ Sturridge ក្នុង​តម្លៃ ២៥លានផោន

ក្លិប​ជើងឯក​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស១៨​សម័យ​ Liverpool កំពុង​ពិចារណាលក់ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស Daniel Sturridge។

 

ការ​សម្រេច​បែប​នេះ​បន្ទាប់​ពី Sturridge មាន​បញ្ហា​របួស​រ៉ាំរ៉ៃ​ឥត​ឈប់​ឈរ​តាំង​ពី​រដូវកាល​មុន ហើយ​នៅ​រដូវកាល​នេះ​ទៀត​សោត កីឡាករ​វ័យ​២៦ឆ្នាំ ទើប​បង្ហាញ​ខ្លួន​លើ​ទីលាន​បាន ៧​ប្រកួត​ប៉ុណ្ណោះ​នៅ Premier League។

 

Liverpool អាច​នឹង​លក់ Sturridge ក្នុង​តម្លៃ ២៥លានផោន

 

យោង​តាម​ប្រភព​ព័ត៌មាន​ពី Mirror ម្ចាស់​អាវ​លេខ១៥​របស់​ហង្ស​ក្រហម​កំពុង​ស្ថិត​នៅ​ក្នុង​ការពិចារណារបស់​លោក Klopp ដែល​ក្លិប​អាច​នឹង​ត្រូវ​លក់​ចេញ​បើ​សិន​ជា​ទទួល​បាន​សំណើ​ទិញណា​មួយ​អាច​ទទួល​យក​បាន។

 

ប្រភព​ដដែល​បន្ត​ថាតម្លៃ​ខ្លួន​របស់​កីឡាករ​​អង់គ្លេស​ស្បែក​ខ្មៅ​ខាង​លើ​ គឺ​ខ្ទង់​២៥លាន​ផោន ដែល​វា​ជា​តម្លៃ​មួយ​ខ្ពស់ បើ​ធៀប​នឹង​ពេល​ Liverpool ទិញ​ពី Chelsea ត្រឹម​១២​លាន​ផោន​ប៉ុណ្ណោះ។ Sturridge ល្បី​ខ្លាំង​នៅ​លើក្របមុខ​ទំព័រ​សារព័ត៌មាន​ កាល​ពី​រដូវកាល ២០១៣-១៤ ដែល​កាល​ណោះ​គេ​ស៊ុត​បញ្ចូល​ទី​បាន ២១គ្រាប់ ក្នុង​២៩​ប្រកួត​ក្លាយ​ជា Top Scorer ទី២នៅ Premier League បន្ទាប់​ពី Luis Suarez៕

 

Liverpool អាច​នឹង​លក់ Sturridge ក្នុង​តម្លៃ ២៥លានផោន

 

ចុចអាន៖ Klopp ព្រមាន​ដល់​ខ្សែ​ប្រយុទ្ធ​​ទាំង​ពីរ​ Benteke & Sturridge

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ mirror