នគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួន មនុស្ស៤នាក់ ពាក់ព័ន្ឋ ករណីគ្រឿងញៀន

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ម៉ោង ០០និង៣០នាទី សមត្ថកិច្ចនគរបាលប៉ុស្ត៍ និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្សយ័ ០៤នាក់ ពីបទ ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុច ចេតីយ៍ ក្នុងវត្តប្រជុំវង្ស ផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់ និរោធ ខណ្ឌច្បារអំពៅ  ។

សមត្ថកិច្ចដកហូតបាន ឧបករណ៍សំរាប់ ជក់ថ្នាំញៀន ១កំប្លេរ -ដែកកេះ ៤-ក្រដាសបារីពណ៍ស ៣បន្ទះតូចៗ - កូនថង់ប្លាស្ទីកសំរាប់ច្រកថ្នាំញៀន៨ និងម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១១០ ប្រើប៊ិចពាក់ ស្លាកលេខ ភ្នំពេញ1BV6746 លេខតួ-លេខម៉ាស៊ីន 8018616  ។

លោក ម៉ៅ សឿត អធិការរងខណ្ឌ បានអោយដឹងថា ១ -ជនសង្ស័យឈ្មោះ ដា សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិតាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ មុខរបរ មិនពិត ប្រាកដ  ។

 ២ -ជនសង្ស័យឈ្មោះមាស ស៊ុន វិពុធ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិជ្រោយ បាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មុខរបរ រត់តុការ ។

៣ -ជនសង្ស័យឈ្មោះសុន ណារក្ស ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៩ ភូមិ តាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ មុខរបរ រត់តុ ការ. ។

៤ -ជនសង្ស័យឈ្មោះយន់ កូម៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ មុខរបរមិនពិតប្រាកដ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌ ច្បារអំពៅដើម្បីចាត់ការបន្ត៕

នគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួន មនុស្ស៤នាក់ ពាក់ព័ន្ឋ ករណីគ្រឿងញៀន