លោកបណ្ឌិត សភាចារ្យ សុខ អាន អនុញ្ញាតិឲ្យ លោកស្រី Alison Burrows ចូលជួបពិភាក្សា និងជម្រាបលា

ភ្នំពេញ៖ លោកបណ្ឌិត សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ  គណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១១ខែមករានេះ បានអនុញ្ញាតិឲ្យ លោកស្រី Alison Burrows ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំនៅកម្ពុជាចូលជួបសម្តែង ការគួរសមនិងជម្រាបលា នៅវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ខណៈលោកស្រីបានបញ្ចប់អាណត្តិ របស់ខ្លួនដែលបានមកបំពេញ ការងារការទូតអស់រយៈពេលជាង ៣ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា។

លោក ឯក ថា អនុប្រធាន ប្រធាននាយកដ្ឋានព័ត៌មាន នៃទីស្តីការគណរដ្ឋមន្រ្តី បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបនោះថា កិច្ចពិភាក្សាបានលើក យកនូវចំណុចសំខាន់មួយចំនួន ក្នុងនោះបានផ្តោតទៅលើ កិច្ចសហប្រតិបត្តិការ បេតិកភណ្ឌជាតិ អង្គជំនុំជម្រះវិសាសមញ្ញ នៅក្នុងតុលាការកម្ពុជា និងកិច្ចសហប្រត្តិការ លើវិស័យ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ ជាមួយកម្ពុជា។

ជាមួយគ្នានោះ លោកបណ្ឌិតសភាចារ្យ បានសម្តែងនូវការ ពេញចិត្តចំពោះការ បំពេញការងារ រយៈពេលជាង ៣ឆ្នាំ នៅក្នុងប្រទេសកម្ពុជា របស់លោកស្រី ដែលធ្វើឲ្យប្រទេសទាំង ២មាន កិច្ចសហការគ្នាល្អ លើគ្រប់វិស័យ ពិសេស ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានយ៉ាងល្អប្រសើរបំផុត ហើយបានបង្កើនទំនាក់ទំនងនេះ ឲ្យកាន់តែប្រសើរ ឡើងថែមទៀតទាំងផ្នែក សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌។

ទន្ទឹមគ្នានោះលោកស្រី Alison Burrows ក៏បានអរគុណ រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការ ដែលធ្វើឲ្យលោកស្រីបាន បំពេញកិច្ចការងារ ការទូតរបស់ខ្លួនទទួលបាន ជោគជ័យ រហូតដល់ថ្ងៃនេះ។ លោកស្រីបានជម្រាបផងដែរ អំពីសកម្មភាពការងារ ដែលលោកស្រីបាន បំពេញក្នុងនោះ បានចូលរួមជួយជាបរិការ ដល់សាលាអង្គជំនុំ ជម្រះវិសាមញ្ញនៅក្នុងតុលាការ កម្ពុជា ហៅកាត់ថា (អវតក) ការផ្តល់អាហាររូបករណ៍ ដល់និស្សិតកម្ពុជាឲ្យទៅរៀន នៅប្រទេសអូស្ត្រាលី ប្រមាណជា ៥០នាក់ ក្នុង១ឆ្នាំ ការជម្រុញលើ វិស័យទេសចរណ៍ រវាងប្រទេសទាំងពីរឲ្យបានខ្លាំងក្លា តាមរយៈការជួយដល់ វិស័យវប្បធម៌នៅកម្ពុជា លើចំណាត់ការ បេតិកភណ្ឌនៅតំបន់ប្រាសាទអង្គ ដើម្បីធ្វើយ៉ាងណា កុំឲ្យមានការកកស្ទះ ការចតរថយន្ត ដែលនាំឲ្យមានប៉ះពាល់ដល់លំហូរទេសចរណ៍មកកម្ពុជា ក៏ដូចជាចូលមកអង្គត្តផងដែរ។ អូស្រ្តាលីក៏កំពុងសម្លឹង មើលអង្គជំនុំជម្រះវិសាមញ្ញ នៅក្នុងតុលាការកម្ពុជា និង ខិតខំបង្កើន កិច្ចសហប្រតិបត្តិការ លើផ្នែកបេតិកភណ្ឌ។

លោកសភាចារ្យ ក៏បានពន្យល់បន្ថែមអំពី ដំណើរការនៃតុលាការ កូនកាត់មួយនេះ ហើយបច្ចុប្បន្ន សហចៅក្រមខ្មែរ និងអន្តរជាតិ បាននិងកំពុងប្រឹងប្រែង ធ្វើការជាមួយគ្នា តាមនិតិវិធី ដែលបានធ្វើនៅក្នុង អង្គជំនុំជម្រះ កន្លងមកជាធម្មតា។

លោកឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា បច្ចប្បន្នគេឃើញថា ការចំណាយនៅក្នុងអង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា គឺប្រទេសជប៉ុនលេខ១ កម្ពុជាលេខ២ សហរដ្ឋអាមេរិកលេខ៣ អូស្រ្តាលីក្នុងចំណាត់លេខ៤ ក្នុងការចូលរួមជាវិភាគទាននៅតុលាការកាត់ទោសមេខ្មែរក្រហមមួយនេះ៕

លោកបណ្ឌិត សភាចារ្យ សុខ អាន អនុញ្ញាតិឲ្យ លោកស្រី Alison Burrows ចូលជួបពិភាក្សា និងជម្រាបលា

លោកបណ្ឌិត សភាចារ្យ សុខ អាន អនុញ្ញាតិឲ្យ លោកស្រី Alison Burrows ចូលជួបពិភាក្សា និងជម្រាបលា

លោកបណ្ឌិត សភាចារ្យ សុខ អាន អនុញ្ញាតិឲ្យ លោកស្រី Alison Burrows ចូលជួបពិភាក្សា និងជម្រាបលា