វាយគ្នាប្រាវ ដោយសារ រាំជាន់ជើងគ្នា និងបណ្តាលឲ្យនារីម្នាក់ រងរបួស នៅក្នុងក្លិប អេស អេច ផាលេស

កំពង់ឆ្នាំង៖ ជម្លោះដែលបង្ក អសន្តិសុខសង្គម នៅតែបន្តកើតឡើង ជាញឹកញាប់ បើទោះជាមានការណែនាំ ពីអាជ្ញាធរខេត្ត និងមានការរិតបណ្តឹង ផ្នែកសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈទៅលើម្ចាស់ អេស អេច ផាលេស ក៏ដោយ។

កន្លងទៅនេះ ជាក់ស្តែង  កាលពីពេលាម៉ោង ១និង00នាទី អាធ្រាត ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ មានជម្លោះកើតឡើង នៅក្នុងក្លិបកំសាន្ត អេស អេច ផាលេស ដែលមានទីតាំង ស្ថិតនៅ ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង បណ្តាលអោយនារីម្នាក់ រងរបួសផងដែរ។ ករណីនេះកើតឡើង ដោយសារការរាំកំសាន្ត ជាន់ជើងជើងគ្នា រហូតបណ្តាលអោយមាន អំពើហឹង្សាវាយតប់គ្នាកើតឡើង ។

ជាញឹកញាប់នៅក្នុងក្លិបមួយនេះ គេបានសង្កេតឃើញមានជម្លោះ វាយប្រតប់ ប្រចាក់គ្នា ស្ទើរតែរៀងរាល់យប់ ដែលបង្កអោយមាន អសន្តិសុខសង្គម ដែលប្រជាពលរដ្ឋ រស់នៅក្បែរនោះមាន ការព្រួយបារម្ភយ៉ាងខ្លាំង ហើយបានអំពាវនាវ ស្នើសុំអោយសមត្ថកិច្ច ពង្រឹងសន្តិសុខ និងមានវិធានការ ទប់ស្កាត់រាល់បាតុភាពកើតឡើង។

វាយគ្នាប្រាវ ដោយសារ រាំជាន់ជើងគ្នា និងបណ្តាលឲ្យនារីម្នាក់ រងរបួស នៅក្នុងក្លិប អេស អេច ផាលេស

វាយគ្នាប្រាវ ដោយសារ រាំជាន់ជើងគ្នា និងបណ្តាលឲ្យនារីម្នាក់ រងរបួស នៅក្នុងក្លិប អេស អេច ផាលេស