លោក Park Jin Young ទទួលពាន «អ្នកផលិតចម្រៀង ដែលមានឥទ្ធិពលបំផុត» ពីវេបសាយចិន Weibo

កូរ៉េ៖ តារាចម្រៀង Park Jin Young និងជានាយកប្រតិបត្តិ ផលិតកម្ម JYP Entertainment បានទទួលពានជា “អ្នកផលិតចម្រៀង ដែលមានឥទ្ធិពលបំផុត” ប្រចាំឆ្នាំ២០១៥។

ព័ត៌មានពី កាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះថា តារាចម្រៀងវ័យ៤៤ លោក Park Jin Young ទើបទទួលបានពានជា «អ្នកផលិតចម្រៀង ដែលមានឥទ្ធិពលបំផុត» ប្រចាំឆ្នាំ២០១៥ ពីប្រព័ន្ធផ្សព្វផ្សាយ Weibo នៅប្រទេសចិន ដោយស្នាដៃផលិតផល ចម្រៀងរបស់ខ្លួន។ មួយរយៈចុងក្រោយនេះ Park Jin Young បានផលិតចម្រៀង ឲ្យក្រុមចម្រៀង Wonder Girls, miss A, និង ក្រុម GOT7 ដែលបទចម្រៀងទាំងនោះសុទ្ធសឹង ជាបទល្បីៗ ប្រចាំឆ្នាំ២០១៥ ។

ជាមួយនឹង ការអបអរការទទួលពាន ប្រិយមិត្តជាច្រើន បានលើកសរសើរថា Park Jin Young ពិតជាសម ដោយសារតារារូបនេះ មានទេពកោសល្យ សិល្បៈពេញខ្លួនដូចជា ការផលិតចម្រៀង ក្បាច់រាំ ការច្រៀង គឺតារារូបនេះមានទាំងអស់ ហើយអ្នកគាំទ្រក៏ ជូនពរឲ្យ Park Jin Young ក៏ដូចជា JYP Entertainment និងតារាចម្រៀងទាំងអស់ ក្នុងផលិតកម្មនេះ ទទួលជោគជ័យ បន្ថែមទៀត ក្នុងឆ្នាំ២០១៦នេះ៕

លោក Park Jin Young ទទួលពាន «អ្នកផលិតចម្រៀង ដែលមានឥទ្ធិពលបំផុត» ពីវេបសាយចិន Weibo

លោក Park Jin Young ទទួលពាន «អ្នកផលិតចម្រៀង ដែលមានឥទ្ធិពលបំផុត» ពីវេបសាយចិន Weibo