យ៉ុង ច័ន្ទកណ្ណិកា មិនទាន់ហ៊ាន ទម្លាយមូលហេតុ ដែលបងស្រី បាត់ខ្លួនទុកឲ្យ Sponsor ជាអ្នកនិយាយ

ភ្នំពេញៈ ខណៈដែលព័ត៌មាន នៃការបាត់ខ្លួនរបស់ កញ្ញា យ៉ុង ច័ន្ទសុធាវី កំពុងតែមានការជ្រួលច្របល់ យ៉ាងខ្លាំង ទាំងនៅក្នុងស្រុក និងក្រៅស្រុកប្រមាណ ៤-៥ថ្ងៃមកនេះ នៅទីបំផុតនាងត្រូវបាន Sponsor ស្វែងរកឃើញ ហើយដោយពេលនេះ នាងបានវិលទៅរស់ នៅក្រោមដំបូលផ្ទះ ជាមួយម្ចាស់ Sponsor ជាធម្មតា តែសម្រាប់មូលហេតុនៃការបាត់ខ្លួននោះ ត្រូវបានតារាចម្រៀងរាង តូចច្រឡឹង អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បដិសេធន៍សុំ មិននិយាយថា ការបាត់ខ្លួននោះ បងស្រីរបស់នាងទៅទីណា ហើយបាត់ខ្លួនយ៉ាងណាឡើយ ពោលគឺនាងទុកឱកាស ឲ្យខាង Sponsor ជាអ្នកនិយាយ ។

ជួបសម្ភាសន៍ជាមួយ Looking TODAY តាមទូរស័ព្ទនៅមុននេះបន្តិច តារាចម្រៀងដែល និយមច្រៀងបទ បែបមនោសញ្ចេតនា អ្នកនាង យ៉ុង ច័ន្ទកណ្ណិកាបានប្រាប់ឲ្យដឹងថា ក្រោយពីបាត់ខ្លួន បងស្រីរបស់នាង យ៉ុង ច័ន្ទសុធាវី ប្រមាណ៤-៥ថ្ងៃកន្លងមកនេះ នៅថ្ងៃម្សិលមិញនេះខាង Sponsor បានរកឃើញគាត់ហើយ ដោយគាត់មិនមានបញ្ហាអីទេ មានសុវត្ថិភាពមិនមាន អ្វីគួឲ្យព្រួយបារម្ភទេ ហើយសម្រាប់មូលហេតុ គឺនាងមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយរង់ចាំឲ្យខាង Sponsor ចេញមុខនិយាយវិញ អ្វីដែលនាងនិងគ្រួសារបានដឹង គឺត្រឹមតែថាការរកបងស្រីនាងឃើញ ដោយសារតែបងស្រីនាង បានទូរស័ព្ទមកខាង Sponsor ឲ្យទៅយកតែសម្រាប់រឿងលម្អិតនាងនៅមិនទាន់ដឹងនៅឡើយទេ ។

តារាចម្រៀងរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «ខ្ញុំមិនទាន់ដឹងច្បាស់ថា គាត់បាត់ខ្លួនទៅណាហើយ រយៈពេលប៉ុន្មានថ្ងៃនេះ គាត់ទៅរស់នៅទីណាឡើយ ព្រោះថាគាត់ទាក់ទងមកខ្ញុំ និងគ្រួសារនិយាយគ្នា បានតែបន្តិច គ្រាន់តែសាកសួរពីសុខទុក ហើយម្យ៉ាងគាត់ឈឺផង ក៏ចង់ឲ្យគាត់សម្រាក់សិន ប៉ុន្តែខាង Sponsor នឹងចេញមុខបកស្រាយរឿង គ្រប់យ៉ាងនៅពេលក្រោយ បន្ទាប់ពីរៀបចំដកពាក្យប្តឹង ទៅសមត្ថកិច្ចនិងពាក្យប្តឹង នៅស្ថានទូតរួចរាល់ ហើយរឿងរ៉ាវពាក់ព័ន្ធ នឹងច្បាប់ដោះស្រាយបានចប់អស់ហើយខាង Sponsor នឹងចេញមុខបកស្រាយលាតត្រដាងការពិតទាំងអស់ » ។

អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បានប្រាប់ឲ្យដឹងទៀតថា ហេតុដូច្នេះនាងសង្ឃឹមថា ចំពោះពាក្យចចាមអារ៉ាមដែលលើកឡើងថា បងស្រីនាងរត់គេចខ្លួននោះ មិនមែនជាការពិតទេ ព្រោះថាគាត់បានទាក់ទង ត្រឡប់មកខាង Sponsor បើគាត់ចង់រត់គេច គឺគាត់មិនទាក់ទងមកវិញទេ ហើយមួយទៀតសម្រាប់គម្រោង ក្នុងការត្រឡប់ដែលកន្លងមក ធ្លាប់មានអ្នកនិយាយថា បងស្រីនាងនឹងត្រូវបានប៉ូលីសនៅទីនោះ ចាប់ខ្លួនបញ្ចូនមកវិញនោះមិនមែនជាការពិតឡើយ ព្រោះថាបងស្រីនាងមិនបាន ធ្វើអ្វីខុសច្បាប់ហើយ វីហ្សាក៏មិនទាន់ហួសពេលទៀត ហេតុនេះហើយគាត់អាច នៅទីនោះសម្តែងតាមធម្មតា បានរហូតផុតកំណត់វីហ្សា គ្មានបញ្ហាអ្វីឡើយ ម្យ៉ាងគាត់ក៏មិនបានជាប់ឈ្មោះ ក្នុងបញ្ជីខ្មៅនៅទីនោះដែរ ៕

យ៉ុង ច័ន្ទកណ្ណិកា មិនទាន់ហ៊ាន ទម្លាយមូលហេតុ ដែលបងស្រី បាត់ខ្លួនទុកឲ្យ Sponsor ជាអ្នកនិយាយ

យ៉ុង ច័ន្ទកណ្ណិកា មិនទាន់ហ៊ាន ទម្លាយមូលហេតុ ដែលបងស្រី បាត់ខ្លួនទុកឲ្យ Sponsor ជាអ្នកនិយាយ

យ៉ុង ច័ន្ទកណ្ណិកា មិនទាន់ហ៊ាន ទម្លាយមូលហេតុ ដែលបងស្រី បាត់ខ្លួនទុកឲ្យ Sponsor ជាអ្នកនិយាយ