អតីតកីឡាការិនី ស្គីទឹកកក នាង Kim Yuna ចាប់អាជីពថ្មីជា តារាចម្រៀង (Video)

អតីតកីឡាការិនី ស្គីទឹកកក នាង Kim Yuna ចាប់អាជីពថ្មីជា តារាចម្រៀង (Video)

កូរ៉េ៖ ម្ចាស់មេដាយមាស អូឡាំពិក កីឡាការិនី ស្គីទឹកកក នាង Kim Yuna ក្រៅពីល្បីខាងស្គី និងជារាជនីស្ពតពាណិជ្ជកម្ម ថ្មីៗនេះមានដំណឹងថា ស្រីស្អាតរូបនេះ កំពុងតែត្រៀមខ្លួនក្លាយជា តារាចម្រៀងមួយ រូបផងដែរ។

ព័ត៌មានពី Korea Times បានឲ្យដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះថា កីឡាការិនីស្គីទឹកកកវ័យ២៥ឆ្នាំនាង Kim Yuna ដែលត្រូវប្រិយមិត្តដឹងថា ជាកីឡាការិនី ដែលមានសំនៀងពិរោះផងនោះ បានធ្វើឲ្យអ្នកគាំទ្រ មានអារម្មណ៍ជ្រួលច្របល់ ពេលទទួលដំណឹងថា នាងនឹងចាប់ផ្តើមអាជីពថ្មីជាតារាចម្រៀង ។

កាលពីឆ្នាំ២០១១ កន្លងទៅនាង Kim Yuna ធ្លាប់បានបង្ហើរសំនៀង របស់ខ្លួនក្នុងបទ Ice Flower ជាតារាចម្រៀងនាង IU ហើយពេលនោះ នាងត្រូវអ្នកគាំទ្រសរសើរថា មានសម្លេងមិនចាញ់ តារាចម្រៀង ហើយពួកគេនាំគ្នានិយាយថា ចង់លឺ Kim Yuna ច្រៀងបទផ្សេងទៀត។ ដូចអ្វីដែលអ្នកគាំទ្រ បានរំពឹងទុក នៅដើមឆ្នាំ២០១៦នេះម្ចាស់មេដាយស្គីទឹកកក បានបង្ហាញរូបភាព ៣សន្លឹក ដែលបញ្ជាក់ថា ខ្លួនកំពុងចូលប្រឡូកក្នុង វិស័យចម្រៀងកូរ៉េ ។

ចង់ដឹងថា ទឹកដមសំនៀង របស់នាង Kim Yuna ពេលបកស្រាយ ពិរោះរណ្តំចិត្ត និងច្រៀងពិរោះកម្រិតណា តោះទៅទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖

អតីតកីឡាការិនី ស្គីទឹកកក នាង Kim Yuna ចាប់អាជីពថ្មីជា តារាចម្រៀង (Video)

អតីតកីឡាការិនី ស្គីទឹកកក នាង Kim Yuna ចាប់អាជីពថ្មីជា តារាចម្រៀង (Video)