និស្សិត​កម្ពុជា​ទៅ​ផ្លាស់​ប្ដូរ​វប្បធម៌ និង​បោះ​ជំរំ​យុវជន​អាស៊ាន​នៅ​ប្រទេស​ថៃ


និស្សិត​កម្ពុជា​ទៅ​ផ្លាស់​ប្ដូរ​វប្បធម៌ និង​បោះ​ជំរំ​យុវជន​អាស៊ាន​នៅ​ប្រទេស​ថៃ

និស្សិត​ឆ្នើម​ចំនួន​៦​នាក់​នឹង​ចូល​រួម​កម្មវិធី​ផ្លាស់​ប្ដូរ​វប្បធម៌ សិល្បៈ និង​ភាសា រួម​ទាំង​ការ​បោះ​ជំរំ​យុវជន​អាស៊ាន​រវាង​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) និង​សាកលវិទ្យាល័យ​បាន​សម្ដេច​ចាវ​ប្រ៉ា​យ៉ា​រ៉ា​ឆា​ផាត( BSRU) ជាមួយ​និស្សិត​មក​ពី​បណ្ដា​ប្រទេស​អាស៊ាន​ដទៃ​ទៀត នៅ​បាង​កក​ ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ ១២ ដល់ ២០ មករា ២០១៦។

 

លោក ហ៊ិន សំអាត សាកល​វិទ្យា​ធិ​ការ​រង​ទទួល​បន្ទុក​រួម​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ ប្រាប់​ថា ការ​ចូល​រួម​នេះ​គឺ​ដើម្បី​ឲ្យ​និស្សិត​​បាន​ផ្លាស់​ប្ដូរ​បទពិសោធន៍​ ក៏​ដូច​ជា​ចែក​រំលែក​វប្បធម៌​ប្រពៃណី នៅ​ក្នុង​សហគមន៍​អា​ស៊ាន។ វា​ជា​ការ​រួម​ចំណែក​មួយ​ជួយ​បណ្ដុះ​ស្មារតី​និង​ពង្រឹង​បទពិសោធន៍​ដល់​និស្សិត​កម្ពុជា​ជាមួយ​និស្សិត​បរទេស​ផ្សេង​ទៀត ដែល​រួម​មាន​ការ​បោះ​ជំ​រំ​ ការ​យល់​ដឹង​ពី​វប្បធម៌ និង​ចំណេះដឹង​នា​នា​ ការ​សំដែង​សិល្បៈ ការ​ធ្វើ​ម្ហូប និង​របៀប​ធ្វើ​ការ​ជា​ក្រុម​ផង​ដែរ។

 

និស្សិត​កម្ពុជា​ទៅ​ផ្លាស់​ប្ដូរ​វប្បធម៌ និង​បោះ​ជំរំ​យុវជន​អាស៊ាន​នៅ​ប្រទេស​ថៃ

 

និស្សិត​កម្ពុជា​ទៅ​ផ្លាស់​ប្ដូរ​វប្បធម៌ និង​បោះ​ជំរំ​យុវជន​អាស៊ាន​នៅ​ប្រទេស​ថៃ

 

 

 

អត្ថបទ៖ លឹម សុ​នា