ឱកាស​ទៅ​ប្រទេស​សិង្ហបុរី តាម​រយៈ​វេទិកា​បរិស្ថាន ASEAN Plus Three ២០១៦


ឱកាស​ទៅ​ប្រទេស​សិង្ហបុរី តាម​រយៈ​វេទិកា​បរិស្ថាន ASEAN Plus Three ២០១៦

វេទិកា​យុវជន​​បរិស្ថាន​អាស៊ាន The ASEAN Plus Three Youth Environment Forum (AYEF) 2016 ជា​ព្រឹត្តិការណ៍​រយៈ​ពេល​បី​ថ្ងៃ នឹង​ប្រារព្ធ​ធ្វើ​ឡើង​​ចាប់​ពី​​ថ្ងៃ​ទី ៨ ដល់​ថ្ងៃ​ទី​១០​ខែ​ មេសា ឆ្នាំ​២០១៦ នៅ​ប្រទេស​សិង្ហបុរី។

 

ឱកាស​ទៅ​ប្រទេស​សិង្ហបុរី តាម​រយៈ​វេទិកា​បរិស្ថាន ASEAN Plus Three ២០១៦
 

វេទិកា​ខាង​លើ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​​ជំរុញ​លើក​ទឹក​ចិត្ត​​ឲ្យ​​ យុវជន​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន បង្កើន​ការ​​​យល់​ដឹង​​លើ​បរិស្ថាន​​ក៏​ដូច​ជា​ ចូល​រួម​ចំណែក​សំខាន់​ក្នុង​ការ​ការពារ​បរិស្ថាន។ ក្រៅ​ពី​នោះ យុវជន​ចូល​រួម​ នឹង​អាច​ចូល​រួម​​ផ្លាស់​ប្ដូរ​គំនិត ពង្រីក​ទំនាក់​ទំនង​ជា​មួយ​យុវជន​ពី​បណ្ដា​ប្រទេស​សមាជិក​​អាស៊ាន​ផ្សេង​ៗ​ទៀត​ក្នុង​ការ​ការពារ​បរិស្ថាន។

 

វេទិកា AYEF ២០១៦ នឹង​ជ្រើស​រើស​​​​​​ប្រតិភូ​​យុវជន ចំនួន ៤​នាក់ ពី​ប្រទេស​សមាជិក​អាស៊ាន​នី​មួយ​ៗ ​ដែល​រួម​មាន ប្រទេស​​កម្ពុជា ប្រ៊ុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម។ ការ​ជ្រើស​រើស​​​​​​ប្រតិភូ​​យុវជន​នឹង​រើស​ យក​ យុវជន​ជា​សិស្ស​វិទ្យាល័យ​ ២​នាក់ (១៥-១៧​ឆ្នាំ) និង​និស្សិត​សាកលវិទ្យាល័យ​ ២​នាក់ (១៨-២៥​ឆ្នាំ)។ បេក្ខជន​​ដាក់​ពាក្យ​ជា​នារី​ត្រូវ​​បាន​លើក​ទឹក​ចិត្ត។

 

​​​​​​​​​​​បេក្ខជន​​ជាប់​ក្នុង​ការ​ជ្រើស​រើស​នឹង​ទទួល​ដំណឹង​ពី​អ្នក​រៀប​ចំ​កម្មវិធី និង​ទទួល​បាន​​ការ​ឧបត្ថម្ភ​រ៉ាប់​រ៉ង​ដូច​ជា៖ ថ្លៃ​សំបុត្រ​យន្តហោះ ថ្លៃ​ស្នាក់​នៅ អាហារ និង​​មធ្យោបាយ​ធ្វើ​ដំណើរ​ក្នុង​តំបន់ (ប្រទេស​សិង្ហបុរី)។

 

លក្ខខណ្ឌ​ក្នុង​ការ​ដាក់​ពាក្យ​​​​

– ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ/ និស្សិត​សាកលវិទ្យាល័យ
– ជា​ប្រជាពលរដ្ឋ​និង​រស់​នៅ​ក្នុង​​ប្រទេស​​ជា​សមាជិក​អាស៊ាន
– មាន​អាយុ​យ៉ាង​តិច​១៥​ឆ្នាំ​និង​មិន​លើស​ពី​២៥​ឆ្នាំ​គិត​ត្រឹម​ ថ្ងៃ​​ទី​៨ ខែ​មេសា ២០១៦
– មាន​លិខិត​ឆ្លង​ដែន​​​សុពល​ភាព​យ៉ាង​តិច​ ៦​ខែ​ សម្រាប់​​​ធ្វើ​ដំណើរ
– មាន​គំនិត​ច្នៃ​ប្រឌិត និង​​មាន​ភាព​ជា​អ្នក​ដឹក​នាំ
– ធ្លាប់​ចូល​រួម​​ទាក់​ទង​សកម្មភាព​ ឬ​គម្រោង​អំពី​បរិស្ថាន
– មាន​ចំណេះ​ដឹង​ភាសា​អង់គ្លេស​ ល្អ
– អាច​ចូល​រួម​សកម្ម​ក្នុង​ការ​ពិភាក្សា​និង​ ធ្វើ​បទ​បង្ហាញ​ជា​ភាសា​អង់គ្លេស។

សម្គាល់៖ ​​

រាល់​បេក្ខជន​ដាក់​ពាក្យ​ទាំង​អស់ ត្រូវ​ត្រៀម​ឯកសារ​(ស្កេន​ជា PDF ឬ File រូបភាព jpeg) ដូច​ជា៖
– រូបថត​​​បច្ចុប្បន្ន​ទំហំ​ ៤x៦ (រូប​ថត​ថ្មី យ៉ាង​ច្រើន​​ ៦​ខែ)
– លិខិត​ឆ្លង​ដែន​​សុពលភាព (យ៉ាង​តិច​៦​ខែ សម្រាប់​​ការ​ធ្វើ​ដំណើរ)

បេក្ខជន​​អាច​បំពេញ​បែប​បទ​ តាម​រយៈ​ Link នេះ ចុច​ត្រង់​នេះ​ដើម្បី​បំពេញ​បែប​បទ

បន្ទាប់​ពី​បំពេញ​រួច​បេក្ខជន​​នឹង​ទទួល​​បាន​សារ​ណែនាំ​តាម​រយៈ​ អ៊ីមែល។ អ្នក​រៀប​ចំ​កម្មវិធី​នឹង​ប្រកាស​​​លទ្ធផល​នៃ​ការ​ជ្រើស​រើស​នា​ចុង​ខែ​មករា ឬ​ដើម​ខែ​កុម្ភៈ។

​​ថ្ងៃ​​ផុត​កំណត់៖ ១៥​ មករា ២០១៦៕

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ asean