ដឹង​អត់​ថា​តារា​ស្រី​ហូលីវូដ​ដ៏​ស្រស់​សោភា​រូប​នេះ​ជា​អ្នក​ជួយ​បង្កើត​ Wi-Fi ?

ដឹង​អត់​ថា​តារា​ស្រី​ហូលីវូដ​ដ៏​ស្រស់​សោភា​រូប​នេះ​ជា​អ្នក​ជួយ​បង្កើត​ Wi-Fi ?

អ្នក​ស្រី​ Hedy Lamarr ​គឺ​តារា​ហូលីវូដ​ដ៏​ស្រស់​សោភា​មួយ​រូប​ ដោយ​​គាត់​​ធ្លាប់​បាន​​​ជាប់​ឈ្មោះ​ជា​​ស្ត្រី​​មាន​សម្រស់​ស្អាត​ដាច់​គេ​លើ​លោក។ គ្រប់​គ្នា​មិន​ត្រឹម​តែ​បាន​ចង​ចាំ​ពី​សម្រស់​ល្អ​ឯ​ក​របស់​គាត់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គេ​ក៏​បាន​ចងចាំ​រូប​គាត់​ដោយ​សារ​តែ​បាន​បង្កើត​​ឧបករណ៍​មួយ​ដែល​​ធ្វើ​​ឲ្យ​ប្រព័ន្ធ​ទំនាក់ទំនងឥត​ខ្សែ​​​​កកើត​មាន​ឡើង។

 

ដឹង​អត់​ថា​តារា​ស្រី​ហូលីវូដ​ដ៏​ស្រស់​សោភា​រូប​នេះ​ជា​អ្នក​ជួយ​បង្កើត​ Wi-Fi ?

 

នៅ​ក្នុង​ឆ្នាំ​១៩៤២ អ្នក​ស្រី​ Lamarr រួម​ជា​មួយ​ដៃ​គូ​ជំនួញ​​លោក​ George Antheil ដែល​ជា​និពន្ធ​រឿង ​បាន​ស្នើ​សុំ​សិទ្ធ​ប៉ាតង់​មួយ​​ឈ្មោះ​ថា​ “secret communication system”។ បច្ចេកវិទ្យា​​គេ​ប្រើ​លើ​ប៉ាតង់​នោះ​គឺ​ បច្ចេកវិទ្យា​ដែល​ប្រើ​ប្រាស់​កម្រិត​ប្រេកង់​នៃ​វិទ្យុ​នៅ​ចំណុច​មួយ​​សម្រាប់​បញ្ជូន​ និង​ទទួល​ព័ត៌មាន​ដោយ​មាន​សុវត្ថិភាព​​​អាច​គេច​ផុត​ពី​អ្នកដទៃ​​លួច​ស្ដាប់​​បាន។

 

ដឹង​អត់​ថា​តារា​ស្រី​ហូលីវូដ​ដ៏​ស្រស់​សោភា​រូប​នេះ​ជា​អ្នក​ជួយ​បង្កើត​ Wi-Fi ?

 

បច្ចេកវិទ្យា​នេះ​​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​ទៅ​ជាង​១៧​ឆ្នាំ​ ​ទើប​អាច​បង្កើត​ជា​រូបរាង​បាន​ ហើយ​វា​បង្ហាញ​ខ្លួន​លើក​ទី​មួយ​លើ​នាវា​ចម្បាំង​អំឡុង​ពេល​ ​វិបត្តិ​មីស៊ីល​នៅ​គុយបា។ ក្រោយ​មក​ទៀត​បច្ចេកវិទ្យា​​នេះ​បាន​ក្លាយ​ជា​ឆ្អឹង​ខ្នង​សំខាន់​សម្រាប់​វិស័យ​ទំនាក់​ទំនង​តាម​ឌីជីថល​នៅ​ទសវត្ស​ទី​៩០ ។ នៅ​​ពេល​នោះ​មាន​ដូច​​ជា​ទូរសព្ទ​ដៃ ម៉ាស៊ីន​អង្គុលីលេខ​ និង​ឧបករណ៍​មួយ​ចំនួន​ទៀត​អាច​ធ្វើ​ការ​បញ្ជូន​ទិន្នន័យ​ដោយ​ឥត​ខ្សែ​បាន។

 

ប្រិយមិត្ត​ប្រហែល​ជា​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​​​គ្រាន់​តែ​​តារា​សម្ដែង​ និង​អ្នក​និពន្ធ​សោះ​អាច​បង្កើត​បច្ចេកវិទ្យា​បែប​នេះ​បាន។ តាម​ពិត​ទៅ​អ្នក​ស្រី​ Lamarr គឺ​ជា​​អ្នក​​ពូកែ​ខាង​ផ្នែក​គណិតវិទ្យា​មួយ​រូប​ ដែល​មាន​ឱកាស​​បង្កើន​ចំណេះ​ដឹង​ខាង​ផ្នែក​បច្ចេកវិទ្យា​របស់​ខ្លួន​តាម​រយៈ​ លោក​ហ៊ី​ត្លែ លោក​ Mussolini និង​អ្នក​ប្រាជ្ញ​​ជា​ច្រើន​ទៀត។

 

បន្ទាប់​ពី​បាន​ចែក​ផ្លូវ​គ្នា​ពី​ស្វាមី​របស់​គាត់​ ហើយ​ធ្វើ​ដំណើរ​មក​កាន់​ហូលីវូដ​ គាត់​ក៏​បាន​ជួប​ជា​មួយ​លោក​ Antheil ដែល​មាន​ចំណេះ​ដឹង​ និង​ចំណាប់​អារម្មណ៍​ខ្ពស់​ខាង​ផ្នែក​បច្ចេកវិទ្យា។ ក្រោយ​ពី​ថត​ខ្សែភាពយន្ត​ហូលីវូដ​បាន​ចំនួន​១៨​រឿង​ និង​ឆ្លង​កាត់​ជីវិត​អាពាហ៍ពិពាហ៍​អស់​៦​ដង​រួច​មក​ អ្នក​ស្រី​ Lamarr បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​ ១៩​ ខែ​មករា ​ឆ្នាំ​២០០០​ ដោយ​កាល​នោះ​គាត់​មាន​អាយុ​៨៥​ឆ្នាំ។

 

ដឹង​អត់​ថា​តារា​ស្រី​ហូលីវូដ​ដ៏​ស្រស់​សោភា​រូប​នេះ​ជា​អ្នក​ជួយ​បង្កើត​ Wi-Fi ?

 

នៅ​ក្នុង​ឆ្នាំ​២០១៤​ ទាំង​​ឈ្មោះ​លោក​ស្រី​ Hedy Lamarr និង​លោក​ George Antheil ​ត្រូវ​បាន​គេ​បញ្ចូល​ទៅ​ក្នុង​ National Inventors Hall Of Fame នៃ​សហរដ្ឋអាមេរិក៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​

ចុច​អាន៖ មិន​កំណត់​ទូរសព្ទ​ទៅ​ Flight Mode ពេល​ជិះ​យន្តហោះ​ពិត​ជា​បង្ក​គ្រោះ​ថ្នាក់?​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង

ប្រភព៖ PhoneArena​​​​​​