ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

រថយន្តក្រុង​មួយ​គ្រឿង​បាន​ធ្លាក់​ចូល​ទន្លេ ខណៈ​ពេល​បើក​ឆ្លងស្ពាន​មួយ​នៅ​ភាគ​ខាងកើត​ប្រទេស​ម៉ិ​ក​ស៊ិក កាលពី​ថ្ងៃ​ទី​១០ មក​រា បង្ក​ឱ្យ​អ្នកដំណើរ​ជា​កីឡាករ​ស្ម័គ្រចិត្ត និង​អ្នកគាំទ្រ​បាល់ទាត់​ស្លាប់​ប្រហែល​២០​នាក់ ក្រោយ​ពេល​ធ្វើ​ដំណើរ​ត្រឡប់​ពី​ការ​ប្រកួត​បែបស្ម័គ្រចិត្ត​នៅ​ក្នុង​ប្រទេស ។

ក្រៅពី​អ្នក​ស្លាប់​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​តំបន់​អា​តូ​យ៉ាក រដ្ឋ Veracruz ក៏​មាន​អ្នក​រង​របួស​យ៉ាងតិច​១០​នាក់ ក្នុង​នោះ​មាន​ទាំង​កុមារ​ជា​ច្រើន​នាក់​ដែល​ស្ថិត​នៅ​លើ​រថយន្តក្រុង​នោះ​ផង​ដែរ ។ របាយការណ៍​បាន​បញ្ជាក់​ថា ជាដំបូង​គេ​ឃើញ​រថយន្តក្រុង​ដឹក​កីឡាករ​ស្ម័គ្រចិត្ត​នេះ បើកបរ​ក្នុង​ល្បឿន​លឿន​ធ្វើ​ឱ្យ​អ្នកបើកបរ​បាត់បង់​ស្មារតី​បង្ក​ឱ្យ​ធ្លាក់​ស្ពាន​តែ​ម្ដង ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព