ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្ដិការ​ណ៏អន្តរជាតិ

អ្នក​ឯករាជ្យ​និយម លោក CARLES PUIGDEMOND កាលពី​យប់​ថ្ងៃ​ទី​១០ មក​រា ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធានាធិបតី​កា​តា​ឡូញ ជាមួយ​បេសកកម្ម​របស់​លោក​ប្រែក្លាយ​តំបន់​នេះ​ផ្តាច់ខ្លួន​ចេញពី​អេ​ស្ប៉ា​ញ​យ៉ាង​យូរ​ក្នុង​ឆ្នាំ​២០១៧ ។

ប្រធានាធិបតី​ថ្មី​តំបន់​កា​តា​ឡូញ អាយុ​៥៣​ឆ្នាំ បន្ទាប់​ពី​ទទួល​បានការ​បោះ​ឆ្នោត​គាំទ្រ​៧០​សំឡេង ក្នុង​ចំណោម​សមាជិក​សភា​ទាំង​១៣៥​រូប បាន​ស្រែ​កថា ជយោ​! កា​តា​ឡូញ​សេរី ។ ក្នុង​ការ​បោះ​ឆ្នោត​នេះ​មាន​សមាជិក​សភា​៦៣​រូប បោះ​ឆ្នោត​ប្រឆាំង និង​២​រូប​បោះ​អនុប្បវាទ ។

ចាប់តាំងពី​ថ្ងៃ​ទី​២៧ កញ្ញា មក ពួក​ឯករាជ្យ​និយម​មានការ​មិន​ចុះសម្រុង​គ្នា​លើ​អ្នក​ដែល​ត្រូវ​ឡើង​ធ្វើ​ប្រធានាធិបតី​ថ្មី​កា​តា​ឡូញ ។ សមាជិក​សភា​១០​រូប​របស់​គណបក្ស CUP បដិសេធ​ការ​បន្ត​តំណែង​របស់​ប្រធានាធិបតី​ចប់​អាណត្តិ លោក ARTUR MAS ដែល​ពួក​គេ​យល់​ថា មានគំនិត​អភិរក្សនិយម​ខ្លាំង​ពេក ។ នា​ថ្ងៃ​ទី​៩ មក​រា លោក ARTUR MAS ទីបំផុត​សុខចិត្ត​ដកខ្លួន​ថយ ដើម្បី​ចៀសវាង​កុំឱ្យ​ប៉ះពាល់​ដល់​គម្រោងការ​ធំ​ៗ​របស់​ក្រុម​លោក​ប្រែក្លាយ​តំបន់​នេះ​ទៅ​ជា​តំបន់​ឯករាជ្យ គឺ​ប្រទេស​ឯករាជ្យ​មួយ​ដាច់​ពី​អេ​ស្ប៉ា​ញ​យ៉ាង​យូរ​ក្នុង​ឆ្នាំ​២០១៧ តាម​បំណងប្រាថ្នា​របស់​ប្រជាជន​កា​តា​ឡូញ​៤៧,៨% ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព