ព័ត៌​មានកីឡា &raquo កីឡាជាតិ

បង់ក្លាដេស ៖ ​បើគ្មានការប្រែប្រួលនោះទេ ​ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា​ នឹងត្រូវធ្វើការប្រកួតវគ្គជម្រុះក្នុងពូលB​ ជាមួយក្រុមបាល់ទាត់​ជម្រើសជាតិម៉ាល់ឌីវនៃពានរង្វាន់ Bangabandhu Gold Cup​ 2016 ​នៅកីឡដ្ឋាន Shams UI Huda Staduim Jessore ​នា​វេលា​ម៉ោង​៣និង៤៥​នាទី​​រសៀល​ថ្ងៃទី​១១ ​មករា ២០១៦នេះ ។

ក្រុមកម្ពុជាដែលពុំមានវត្តមាន​កីឡាករឆ្នើមៗជាច្រើនដូចជា ​ចាន់ វឌ្ឍនាកា និងបា្រក់ មុន្នីឧត្តម ​ជាដើមនោះ ស្ថិតក្នុងពូលB ​ដែលមាន ​បង់ក្លាដេស ​U23 ម្ចាស់ផ្ទះ ម៉ាល់ឌីវ និងប្រទេសបារ៉ែន​ ចំណែកពូល A រួមមាន៖ ក្រុម Bangladesh Olympic Team ​ម៉ាឡេស៊ី ស្រីលង្ការ និង នេប៉ាល់ ។ ​ការប្រកួតនេះបានចាប់ផ្តើមពីថ្ងៃទី០៨ ដល់ថ្ងៃទី២០ មករា ២០១៦ ។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព