ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តរតនគិរី ៖ បុរស​ម្នាក់​ជិះ​ម៉ូ​ត៉ូ​ដឹកឈើ​គ្រាក់ ត្រូវ​រថយន្ត​បុក​ពីក្រោយ បណ្ដាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដែល​ហេតុការណ៍​នេះ កើត​ឡើង កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ មក​រា ២០១៦ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​៧៨​ក្នុង​ភូមិ​សិ​ក ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្ត​រតនគីរី ហើយ​ជន​រង​គ្រោះ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ហោ ស្រ៊ា​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ បាន​ជិះ​ម៉ូតូ​ដឹកឈើ​ប្រភេទ​គ្រាក់​ចំនួន​៤​ដុំ​បាន​រង​របួសធ្ងន់ ត្រង់​ក្បាល​យ៉ាងធ្ងន់ធ្ងរ ដោយសារ​មិន​មាន​ពាក់​មួក​សុ​វតិ្ថភាព ។ រីឯ​អ្នកបើកបរ​រថយន្ត​ឈ្មោះ​ជួន សុភា ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​មួយ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ បើករថយន្ត​ម៉ាក VIGO ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​២A-១៥៨៩ ។

ប្រភព​បន្ត​ថា រថយន្ត​ខាងលើ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​បើក​បុក​ម៉ូតូ​ដឹកឈើ​ពីក្រោយ​ពេញ​ទំហឹង បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ផ្លោង​ចេញពី​ម៉ូតូ​រង​គ្រោះ​ត្រង់​ក្បាល​យ៉ាងធ្ងន់ធ្ងរ ហើយ​ក៏​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទាំង​យប់ លុះ​ព្រឹក​ឡើង​ឃើញ​សភាព​កាន់តែ​ធ្ងន់ធ្ងរ ក៏​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម​បន្ត​ទៀត ។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព