ទៀតហើយ! ក្មេងស្រីអាយុ ២ឆ្នាំ ដាច់ម្រាមដៃ ដោយសារតែ គៀបនឹងជណ្តើរយន្ត

ចិន៖ ក្មេងស្រីអាយុ ២ឆ្នាំម្នាក់ បានទទួលរងគ្រោះថ្នាក់ដោយសារជណ្តើរយន្ត រហូតដល់ដាច់ម្រាមដៃ នៅពេលដែលអាណាព្យាបាលរបស់នាង មានការធ្វេសប្រហែសតែមួយភ្លេតប៉ុណ្ណោះ។

ទៀតហើយ! ក្មេងស្រីអាយុ ២ឆ្នាំ ដាច់ម្រាមដៃ ដោយសារតែ គៀបនឹងជណ្តើរយន្ត

ក្មេងស្រីអាយុ២ឆ្នាំម្នាក់ មកពីខេត្ត Jiangxi បានទទួលរងរបួសដាច់ម្រាមដៃ ដោយសារជាប់នឹងជណ្តើរយន្ត នៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងទីក្រុង Ji'an កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

បើតាមការសន្និដ្ឋានពីអាណាព្យាលរបស់នាង បានឲ្យដឹងថា ប្រហែលជាក្មេងស្រីរងគ្រោះរអិលដួល ទើបបណ្តាលឲ្យម្រាមដៃរបស់នាង ជ្រុលទៅជាប់នឹងជណ្តើរយន្តយ៉ាងដូច្នោះ។ បន្ទាប់ពីកើតហេតុ គេបានបញ្ជូនក្មេងស្រីរងគ្រោះ ទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត មុនពេលបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យធំ ជិតទីក្រុង Nanchang។

គួរបញ្ជាក់ថា គ្រោះថ្នាក់ខាងលើបានកើតឡើង ក្នុងពេលដែលឪពុកក្មេងស្រីរងគ្រោះ ភ្លេចខ្លួនឈរជជែកជាមួយមិត្តភក្តិ។ ចំណែកម្តាយរបស់នាង កំពុងតែបរិភោគអាហារ នៅភោជនីយដ្ឋានជិតនោះ។

ក្រុមការងារជួយសង្គ្រោះ បានព្យាយាមស្វែងរកម្រាមដៃដែលបានដាច់ ដើម្បីទុកយកមកធ្វើការតភ្ជាប់វិញ តែទោះជាយ៉ាងណា គេមិនទាន់ដឹងថា វាអាចតភ្ជាប់វិញបាន ឬអត់នោះទេ។

គ្រោះថ្នាក់ខាងលើជាមេរៀនមួយទៀតហើយ សម្រាប់អាណាព្យាបាលក្មេងតូចៗ ដែលមិនគួរធ្វេសប្រហែស និងបណ្តោយឲ្យកូនរបស់ខ្លួន ដើរលេងឆ្ងាយពីខ្លួន ឬលេងនៅជិតជណ្តើរយន្តតែម្នាក់ឯងទេ ព្រោះវាជាតំបន់គ្រោះថ្នាក់មួយ៕

ទៀតហើយ! ក្មេងស្រីអាយុ ២ឆ្នាំ ដាច់ម្រាមដៃ ដោយសារតែ គៀបនឹងជណ្តើរយន្ត

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត