ក្រុម​ ISIS កំពុង​បង្កើត​ឡាន​បញ្ជា​ដោយ​តេឡេ​ដែល​មានបង្កៃ​គ្រប់​បែក​

ក្រុម​ ISIS កំពុង​បង្កើត​ឡាន​បញ្ជា​ដោយ​តេឡេ​ដែល​មានបង្កៃ​គ្រប់​បែក​

សារព័ត៌មាន​ Sky News បាន​​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​វិវឌ្ឍ​ចុង​ក្រោយ​មួយ​របស់​ក្រុម​ភេរវករ​​ ISIS​ តាម​រយៈ​​ខ្លីប​វីដេអូ​មួយ។

 

ក្រុម​ ISIS កំពុង​បង្កើត​ឡាន​បញ្ជា​ដោយ​តេឡេ​ដែល​មានបង្កៃ​គ្រប់​បែក​

 

វីដេអូ​នោះ​បាន​ឲ្យ​ដឹង​ថា​ក្រុម​ ISIS មាន​ជា​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ផ្ទាល់​ខ្លួន​មួយ​ ហើយ​ថែម​ទាំង​មាន​ការ​ហ្វឹកហាត់​ជា​ញឹក​ញាប់​ផង​ដែរ។​ អ្នក​​ដែល​ចូល​រួម​ក្នុង​ការ​ហ្វឹកហាត់​ត្រូវ​បាន​បង្រៀន​អំពី​ការ​ផលិត​គ្រាប់​បែក​ និង​វិធី​បម្លែង​រថយន្ត​ធម្មតា​មួយ​ទៅ​ជា​រថយន្ត​បញ្ជា​ដោយ​តេឡេ​ដែល​ចំណាយ​ប្រាក់​អស់​តិច។

 

រថយន្ត​ដែល​គេ​ច្នៃ​ឡើង​អាច​បញ្ជា​បាន​ពី​ចម្ងាយ​តាម​រយៈ​តេឡេ​​ ដោយ​ក្នុង​រថយន្ត​​មាន​នូវ​​មនុស្ស​តុក្កតា​ដែល​​​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នក​បើក​បរ។ ​មនុស្ស​តុក្កតា​ត្រូវ​បាន​​បំពាក់​ទៅ​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​អាច​​បញ្ចេញ​កម្ដៅ​ដូច​ជា​មនុស្ស​ធម្មតា។ គេ​ធ្វើ​បែប​នេះ​ដើម្បី​​ឲ្យ​កាមេរ៉ា​សុវត្ថិភាព​ស្ទង់​ដឹង​ថា​រថយន្ត​ដែល​បាន​បើក​ចូល​មក​​មាន​​មនុស្ស​នៅ​ក្នុង​នោះ​​ ហេតុ​នេះ​គេ​នឹង​មិន​សង្ស័យ​ទេ​ថា​វា​ជា​រថយន្ត​បង្កៃ​គ្រាប់​បែក​នោះ។

 

​​​​​​​​​​ព័ត៌មាន​ទាំង​នេះ​ត្រូវ​​បាន​បង្ហើប​ឲ្យ​ដឹង​ពី​បុរស​ម្នាក់​ដែល​គាត់​ធ្លាប់​ជា​អ្នក​ហ្វឹកហាត់​មួយ​រូប​​នៅ​ក្នុង​​ក្រុម​ភេរវករ​ ISIS។

 

ជំនួស​ឲ្យ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ ឥឡូវ​នេះ​ក្រុម​​ភេរវករ​ ISIS មាន​សមត្ថភាព​បាន​បង្កើត​ឡាន​ដែល​បញ្ជា​ទៅ​មុខ​និង​បំផ្ទុះ​ពី​ចម្ងាយ​បាន​ ​ដោយ​វា​នឹង​​ធ្វើ​ឲ្យ​ពិភពលោក​កាន់​តែ​មាន​ការ​ព្រួយបារម្ភ​អំពី​ភាព​អសន្តិសុខ​ដែល​អាច​នឹង​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់៕​​​​​

 

 

​​​​

ចុចអាន៖ ដឹង​ទេ​ថា​គ្រាប់​បែក​អ៊ីដ្រូហ្សែន​របស់​​កូរ៉េ​ខាង​ជើង​​​មាន​ឥទ្ធិពល​ខ្លាំង​ប៉ុណ្ណា?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AutoEvolution​​​​​​