លោក Van Gaal និង​ Scholes ថាការលេងរបស់កីឡាករ «គួរឲ្យធុញទ្រាន់»

Paul Scholes អតីតកីឡាករខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United បាននិយាយថា កីឡាករក្លិបនេះ និងគ្រូបង្វឹកលោក Louis van Gaal ថា មើលទៅ «គួរឲ្យធុញទ្រាន់» និង «លេងតាមតែអារម្មណ៍ខ្លួនឯង»។

ទោះជា កីឡាករលោក Van Gaal បានប្រកួតឈ្នះក្រុម Sheffield United ១-០ ក្នុងការប្រកួត FA Cup វគ្គជម្រុះជុំទី ៣ ប៉ុន្តែពួកគេតែងតែ បរាជ័យក្នុងការរកគ្រាប់បាល់នៅតង់ទីមួយ ក្នុង ១០ ប្រកួតជាប់ៗគ្នាមកនេះ។
1
Scholes ដែលជាកីឡាករចូលនិវត្តន៍ វ័យ ៤១ ឆ្នាំ បានប្រាប់សារព័ត៌មានកីឡាក្រៅស្រុកមួយថា៖ «វាហាក់ដូចជា មានការទទួលយកចំពោះការលេងដែលមិនល្អ។ គ្រប់ពេលដែលអ្នកមកទស្សនាបាល់ទាត់នៅ កីឡាដ្ឋាន Old Trafford អ្នកនឹងឃើញសុទ្ធតែការប្រកួតដែលមានលក្ខណៈអវិជ្ជមាន»។

Man United កំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៥ ក្នុងតារាង Premier ប៉ុន្តែមានគ្រាប់បាល់តែ ១២ គ្រាប់ប៉ុណ្ណោះ ក្នុង ១០ ប្រកួតលេងនៅក្នុងផ្ទះខ្លួនឯង។
នៅពេលដែលកីឡាករ Wayne Rooney បានស៊ុតបញ្ចូលទីប៉េណាលទីដែលធ្វើឲ្យក្រុមបិសាចក្រហមទទួលជ័យជម្នះទៅលើ Sheffield United ទស្សនិកជនជាច្រើនពាន់នាក់បានចាកចេញពីពហុកីឡាដ្ឋានទៅហើយ ដែលហេតុការណ៍នេះទំនងជាការបង្ហាញពីការពុំពេញចិត្ត។

Scholes និយាយថា «កីឡាករមើលទៅគួរឲ្យធុញទ្រាន់ជាមួយខ្លួនពួកគេផ្ទាល់។ ពួគគេមានស្មារតី គ្មាននរណាម្នាក់ផ្តល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមក គ្មានការញញឺម និងគ្មានការកម្សាន្តសប្បាយអីទាំងអស់»។

«ខ្ញុំគិតថា សូម្បីតែលោក Van Gaal ដែលអង្គុយមើលនោះ ក៏មើលទៅគួរឲ្យធុញទ្រាន់ដែរ ប៉ុន្តែគាត់គួរតែចេញមកក្រៅ និងធ្វើឲ្យមានការសប្បាយបន្តិច»។
Scholes បញ្ជាក់ថា «កីឡាករពេលខ្លះ ត្រូវការចាក់គាស់ពួកគេ ចាំបាច់ត្រូវធ្វើអ្វីមួយ ដែលនាំឲ្យមានភាពសប្បាយក្នុងការប្រកួត កើតឡើង»៕