Chelsea ត្រៀម​លុយ​៣០​លាន​ផោន​ទិញ Carlos Bacca

​កីឡា​៖​យោងតាម​គេហទំព័រ Estadio Deportivo របស់​អេ​ស្ប៉ា​ញ​បាន​ឲ្យ​ដឹងថា ក្លិប​តោ​ខៀវ​Chelsea បាន​ត្រៀម​លុយ​ប្រមាណ​៣០​លាន​ផោន​ដើម្បី​ដាក់​ដេញថ្លៃ​នាំយក​កីឡាករ Carlos Bacca ពី​ក្លិប AC Milan ក្នុង​ខែមករា​នេះ​។​

​    ​លោក Guus Hiddink អ្នកចាត់ការ​ទូរ​ទៅ​របស់​ក្លិប​តោ​ខៀវ​កំពុង​សំដែង​ការព្រួយបារម្ភ​នៅ​តំបន់ ខ្សែបម្រើ​ខណៈពេលដែល​កីឡាករ Falcao និង​វិលត្រឡប់​ទៅកាន់​ក្លិប Monaco វិញ​ស្របពេល​ដែរ​កីឡាករ Loic Remy កំពុងមាន​គម្រោង​ក្នុងការ​ផ្លាស់​ទៅកាន់​ក្លិប Aston Villa នៅពេល​ខាងមុខនេះ​។​

​     Hiddink បាន​បន្តទៀតថា ដោយសារ​មាន​បញ្ហា​ដូចនេះហើយ​ទើប​ក្លិប​សម្រេច​ដាក់​ក្នុងការ​ដេញថ្លៃ​ដើម្បី នាំយក​កីឡាករ Bacca ដើម្បី​មក​ព​ព្រឹង​នូវ​តំបន់​បម្រើ​ប្រយុទ្ធ​ដែរ​បច្ចុប្បន្ន​កីឡាករ​រូបនេះ កំពុងតែ​បង្ហាញ​ទម្រង់​បាន​យ៉ាង​ល្អ​ឲ្យ​ក្លិប AC Milan ហើយ​គោល​ជា​ដៅ​ទី​១​របស់ លោក Hiddink ផងដែរ​។

​    ​គួរ​បញ្ជាក់ដែរថា កីឡាករ​សញ្ជាតិ​កូ​ឡុំ​ប៊ី Bacca ដែល​បាន​ផ្លាស់​ពី​ក្លិប Sevilla មកកាន់​ក្លិប AC Milan ក្នុងអំឡុង​កាលពី​ខែកក្កដា​ឆ្នាំ​២០១៥ និង​បានបង្ហាញ​ឲ្យ​ក្លិប​បាន​ចំនួន​១៧​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន ៨​គ្រាប់​៕

Chelsea ត្រៀម​លុយ​៣០​លាន​ផោន​ទិញ Carlos Bacca