បរិភោគខ្ទឹមសទាំងពោះទទេ ៧ថ្ងៃ ផ្ដល់ប្រយោជន៍​រាប់មិនអស់

ការទទួលទានខ្ទឹមស​ទាំពោះទទេ គឺពិតជា​វិធីដ៏​មានប្រសិទ្ធិខ្លាំងបំផុតដើម្បីទប់ស្កាត់ និងព្យាបាលជំងឺជាច្រើន។ បើយោង​តាមការ​សិក្សាមួយបង្ហាញថា ការបរិភោគ​ខ្ទឹមស​មុនពេល​ញ៉ាំអាហារ ឬពិសារទឹកភេសជ្ជៈអ្វីផ្សេង​ទៀតនោះ វានឹងជួយ​ពង្រឹមប្រព័ន្ធការពារ​រាងកាយ​របស់អ្នក។ ហេតុអ្វីបាន​ជាដូច្នេះ? ក្នុង​ករណីនេះ បាក់តេរី​នឹងត្រូវ​បាន​កម្ចាត់​ដោយសារតែ​លក្ខណៈ​សម្បត្តិ​នៃខ្ទឹមស។
 
បរិភោគខ្ទឹមសទាំងពោះទទេ ៧ថ្ងៃ ផ្ដល់ប្រយោជន៍​រាប់មិនអស់
ហេតុអ្វីបានជាការបរិភោគ​ខ្ទឹមស​ទាំងពោះទទេជាការប្រសើរ?
ការបរិភោគខ្ទឹមសទាំងពោះទទេនឹងកាត់បន្ថយ​កម្រិតសម្ពាធឈាម, ការពារ​បញ្ហាសរសៃឈាម​បេះដូង និងជំងឺបេះដូង ហើយវា​នឹងធ្វើឲ្យ​ប្រសើរឡើង​មុខងារ​របស់​ប្លោកនោម និងថ្លើម​របស់​អ្នក។
ខ្ទឹមស​អាចមានប្រសិទ្ធភាពព្យាបាល​បញ្ហាក្រពះ រួមទាំងការរាករូសជាដើម។ ជាមួយគ្នានេះផងដែរ ខ្ទឹមស​អាចជួយសម្រួលដល់​បញ្ហា​សរសៃប្រសាទ​យ៉ាងល្អ​ប្រសើរ ប៉ុន្តែវា​មាន​ប្រសិទ្ធភាព​លុះត្រាតែ​អ្នកបរិភោគ​នៅលើពោះទទេ។
ការប្រើខ្ទឹមស​ជំនួសថ្នាំ
ខ្ទឹមស គឺជាភ្ងាក់ងារមួយ​ក្នុងការ​បន្សាបជាតិពុល​នៅក្នុងរាងកាយ​យ៉ាងមានប្រសិទ្ធភាពបំផុត​ក្នុងការ​ប្រើជំនួសថ្នាំ។ វាមាន​សមត្ថភាព​ក្នុងការសម្អាត​រាងកាយ​ពីពពួកប៉ារ៉ាស៊ីត, ពពួក​សត្វល្អិត (ដង្កូវ, ព្រូន), ការពារ​ជំងឺទឹកនោមផ្អែម, ជំងឺបាក់ទឹកចិត្ត, គ្រុន​ និង​ជំងឺមហារីក។
សម្រាប់អ្នក​ដែលមានប្រតិកម្ម​ទៅនឹងខ្ទឹមស​មិនគួរបរិភោគ​ឆៅទេ ប្រសិនបើពួកគេ​នៅតែមាន​រោគសញ្ញាដូចជា៖ សីតុណ្ហភាព​រាងកាយ​ឡើងខ្ពស់ ឬឈឺក្បាល ពួកគេគួរ​តែ​បញ្ឈប់​ការប្រើប្រាស់​វាភ្លាមៗ។
លើសពីនេះ​ទៅទៀត ការសិក្សាបាន​រកឃើញថាខ្ទឹមសអាច​មានផលប៉ះពាល់ចំពោះ​អ្នកជំងឺដែលកំពុងប្រើប្រាស់ថ្នាំ​សម្រាប់ការពារ​មេរោគអេដស៍, និង​ជំងឺអេដស៍។ ដូច្នេះអ្នក​ត្រូវតែ​ប្រាកដថា ខ្ទឹមសនឹង​មានសុវត្តិភាព​សម្រាប់អ្នក​មុនពេល​អ្នកចាប់​ផ្ដើមប្រើប្រាស់វា។ ប្រសិនបើ​អ្នកមិនអាច​បរិភោគដោយសារតែ​រសជាតិ និងក្លិនរបស់​វាបាន អ្នកអាច​ប្រើថ្នាំ​គ្រាប់​ខ្ទឹមជំនួស​បាន។
អត្ថប្រយោជន៍​សុខភាពផ្សេងៗ​ទៀតនៃខ្ទឹមស
ខ្ទឹមសមានអត្ថប្រយោជន៍ខ្លាំងណាស់​សម្រាប់ផ្លូវដង្ហើម និងមានប្រសិទ្ធភាព​អាចការពារ និងព្យាបាល​ជំងឺរបេង, ជំងឺហឺត, ជំងឺរលាកសួត, ជំងឺផ្ដាសាយ, រលាកទង​សួតរុំារ៉ៃ, កកស្ទះ​សួត និង​ជំងឺក្អក។
ចំពោះការព្យាបាល​ជំងឺរបេង អ្នកអាចបរិភោគខ្ទឹមស​ទាំងមូល​នៅក្នុងអំឡុង​ពេលថ្ងៃបាន។ បកសំបក​វាឲ្យបានស្អាត និងអាចប្រើប្រាស់វា​បានពេញមួយថ្ងៃ។ ដើម្បីទទួលបាន​លទ្ធផលល្អ​បំផុត​នោះ អ្នកគួរតែ​បរិភោគខ្ទឹមឆៅ​ទើបល្អ ឬអាំងវា​តិចៗក៏​បានដែរ។ អ្នកបរិភោគវាជាមួយទឹកជ្រលក់ ហើយ​អ្នកអាចលាយ​វាជាមួយ​ស៊ុតពណ៌លឿងសុទ្ធ និង​ប្រេង​បន្លែ​បន្តិច។ តែមិនត្រូវចម្អិន​វាឲ្យឆ្អិន​ពេកទេ ព្រោះវាអាច​នឹងបាត់បង់​សារធាតុចិញ្ចឹមទាំងអស់​របស់ខ្ទឹមស​បាន។

បង្កើត​រូបមន្តពិសេស​ដើម្បីព្យាបាល​ប្រភេទនៃជំងឺទងសួត
អ្នកត្រូវ​ប្រើខ្ទឹមស ២០០ ក្រាម, ស្ករត្នោត ៧០០ ក្រាម, និងទឹក ១ លីត្រ។ ដាំទឹកឲ្យពុះលាយ​ជាមួយខ្ទឹមស បន្ទាប់មក​ទើបន្ថែម​ស្ករត្នោត​រួចកូរវាឲ្យសព្វ។ ប្រើប្រាស់​ទឹកល្បាយ​នេះ ៣ ស្លាបព្រាបាយ​ក្នុង​មួយថ្ងៃ។ 
ខ្ទឹមសគឺពិតជាមានប្រសិទ្ធភាពក្នុងការព្យបាលជំងឺរលាកទងសួតរុំារ៉ៃ
អ្នកត្រូវ​ប្រើខ្ទឹមស ៤០ ក្រាម និងស្រា ១ លីត្រ (មាន​ជាតិអាល់កុល ៤៥%)។ ត្រាំខ្ទឹមស​លាយជាមួយ​ស្រានៅក្នុង​ដបបិទគម្របឲ្យជិត, រក្សាវាទុក​ឲ្យបាន ៥-៦ ថ្ងៃសិន, ទទួលទាន​ទឹក​ល្បាយ ១ ពែងជារៀង​រាល់ថ្ងៃ។ 
អ្នកអាចប្រើខ្ទឹមស​ដើម្បីព្យាបាល​រោគផ្ដាសាយ (រលាក​បំពង់ក, ច្រមុះ) និង​ជំងឺហឺត
បន្ថែម ១៥-៣០ កំពីសលាយ​ទឹក ១ លីត្រ ដាំឲ្យពុះ។ ប្រសិនបើអ្នក​មិនចូលចិត្ត​រសជាតិ និងក្លិនរបស់វាទេ អ្នកអាច​បន្ថែម​ជីអង្កាម​មួយចំនួន ដើម្បី​កាត់បន្ថយ​រសជាតិ និងក្លិន​របស់វា។ 
ដូចគ្នានេះផងដែរ អ្នកអាច​អនុវត្តវាដោយ​ផ្ទាល់នៅលើសត្វ​ដែលត្រូវសត្វល្អិត​ខ្ទេច ឬខាំ និង​ការពុល។ អ្នកអាច​អនុវត្តបរិមាណតិចតួចនៃខ្ទឹមស ដើម្បីកម្ចាត់ឬសនៅលើស្បែក។ វាអាចបំបាត់​ការឈឺធ្មេញ​យ៉ាងមានប្រសិទ្ធភាព​ដោយគ្រាន់តែដាក់ខ្ទឹមស​មួយដុំនៅលើធ្មេញ​ដែលឈឺនោះផ្ទាល់​តែម្ដង។
លើសពីនេះ​ទៅទៀត ខ្ទឹមស​វាអាចព្យាបាលជំងឺឬសដូងបាត, ការទល់លាមក និងការ​ឈឺត្រចៀក។ សម្រាប់​ការព្យាបាលឬដូងបាត និងទល់លាមក ដាំទឹកលាយ​ជាមួយ​ខ្ទឹមសឲ្យ​ពុះក្នុង​បរិមាណដែល​អ្នកអាច​ទទួលទាន និងទទួលទាន​ជារៀងរាល់ថ្ងៃ។
 
សម្រាប់​ការព្យាបាលជំងឺហឺត អនុញ្ញាត​ឲ្យអ្នក​ចាក់ទឹកល្បាយនេះ​ចូលទៅក្នុង​កែវថ្មធំមួយ ដើម្បីឲ្យអ្នក​អាចស្រូបចំហាយ​នេះបាន។ អ្នកត្រូវ​ធ្វើការ​ដកដង្ហើមក្នុង​ការស្រូបយក​ចំហាយ​រហូតដល់​ទឹកចុះត្រជាក់។ 
ចំពោះការ​ឈឺត្រចៀក អ្នកត្រូវបណ្ដក់​ទឹកខ្ទឹមស ១-២ ដំណក់​ចូលទៅក្នុង​ត្រចៀក​ជាការស្រេច។
អ្វីដែលអ្នកគួរតែចង់ចាំ
ដើម្បីទទួលបាន​លទ្ធផលល្អបំផុត និងមានប្រសិទ្ធភាព​ខ្ពស់ អ្នកត្រូវតែ​ប្រើប្រាស់ខ្ទឹម​សឲ្យ​រៀងរាល់​ថ្ងៃ៕
ដោយ៖ Brugn
ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • បរិភោគខ្ទឹមសទាំងពោះទទេ ៧ថ្ងៃ ផ្ដល់ប្រយោជន៍​រាប់មិនអស់