Liverpool ចុះកិច្ចសន្យា​នាំយក Alexandre Pato

​កីឡា​៖​មាន​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ក្លិប​ហង្ស​ក្រហម Liverpool បាន​ម​ឈានដល់​ការព្រមព្រៀង​ក្នុងការ​ចុះកិច្ចសន្យា​នាំយក​ខ្សែប្រយុទ្ធ​គឺ កីឡាករ Alexandre Pato ក្នុងតម្លៃ​ពលកម្ម​ប្រមាណ​ជាង​១១​លាន​ផោន​មកកាន់​ទឹកដី​នៃ​ប្រទេស​អង់គ្លេស​។

​    ​យោងតាម​កាសែត​កីឡា Alfredo Pedulla របស់​ប​ប្រទេស​អ៊ីតាលី បាន​អះអាងថា ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ​២៦​ឆ្នាំ​រូបនេះ​បានជ្រើសរើស​យក​ក្លិប ហង្ស​ក្រហម Liverpool រួចហើយ​បើទោះបីជា​មានការ​ចង់បាន​សំណាក់​ក្លិប​នៅ​ប្រទេស​ចិន​ក៏ដោយ​ពីព្រោះ រូបគេ​ចង់បង្ហាញ​ខ្លួន​នៅក្នុង​ក្របខ័ណ្ឌ Premier League​។​Pato បាន​និយាយថា រូបគេ​បាន​ចំណាយ​អស់​ពេល​រយៈ​ពី​រដូវ​កាល​ឲ្យ​ក្រុម AC Milan ប៉ុន្តែ​អាជិ​ព​របស់លោក​មិនសូវ​ទទួលបាន​ជោគជ័យ​ដោយសារតែ​រងរបួស ។

​    ​គួរបញ្ជាក់​ខ្សែប្រយុទ្ធ Alexandre Pato បាន​ផ្លាស់​ចេញពី​ក្លិប AC Milan មកកាន់ Corinthians​កាលពី​ឆ្នាំ​២០១៣ និង ផ្លាស់​ពី​ក្លិប Corinthians ទៅកាន់​ក្លិប São Paulo ខណៈ​ខ្ចី​ជើង​កាលពី​ឆ្នាំ​២០១៤ និង​បាន​បង្ហាញខ្លួន​ឲ្យ​ក្រុម São Paulo បាន​ចំនួន​៥៩​ប្រកួត​និង​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​១៩​គ្រាប់​៕

Liverpool ចុះកិច្ចសន្យា​នាំយក Alexandre Pato