ក្លិប​ធំ​២​នៅ La Liga កំពុងតាម​ប្រមាញ់ Leroy Sane

​កីឡា​៖​កីឡាករ​វ័យក្មេង Leroy Sane របស់ Schalke 04 កំពុង​ក្លាយជា​គោលដៅ​ដ៏​សំខាន់​ក្លិប​យក្ស​ពីរ​នៅក្នុង​ក្របខ័ណ្ឌ La Liga គឺ Barcelona និង Real Madrid ដើម្បី​ប្រជែង​គ្នា​ទិញយក​មកលេង​នៅ​អេ​ស្ប៉ា​ញ​វិញ​។

​សម្រាប់​បើ​យោងតាម​ទស្សនា​វ​ដ្តី Kicker របស់​អា​លឺ្ល​ម៉​ង់​បាន​ឲ្យ​ដឹងថា កីឡាករ វ័យ​១៩​ឆ្នាំ​រូបនេះ ក៏​ស្ថិតនៅក្រោម​ការតាមប្រមាញ់​របស់​ក្រុម Manchester City ផងដែរ ។ បច្ចុប្បន្ន​ក្រុម Man City ក៏​កំពុង​ព្យាយាម​ខ្លាំង ដើម្បី​ប្រជែង​ជាមួយ​ក្លិប​ទាំង​២​ខាងលើ ដែលជា​ក្រុម​យក្ស​ប្រចាំ​ទ្វីបអឺរ៉ុប ដើម្បី​យក Sane មក​ទឹកដី Manchester​។

​    ​គួរ​បញ្ជាក់ដែរថា ក្លិប Schalke ឯណោះ​វិញ មានបំណង​រក្សាទុក​កីឡាករ​រូបនេះ ប៉ុន្តែ​បើ​មាន​ក្លឹប​ណាមួយ ហ៊ាន​ចំណាយ​ទឹកប្រាក់​ចំនួន​៣៧​លាន​ផោន នោះ​ក្លិប​អាច​ពិចារណា​ក្នុង​ការលក់ កីឡាករ​រូបនេះ​នៅ​ខែមករា​៕

ក្លិប​ធំ​២​នៅ La Liga កំពុងតាម​ប្រមាញ់ Leroy Sane