​សម្តេច​សាយ ឈុំ នាំយក​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​មុន្នី​ប្រសិទ្ធ​វង្ស សង្កាត់​ព្រែក​ព្នៅ​

ភ្នំពេញ: នា​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​នាំយក​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា នៅ​វត្ត    មុន្នី​ប្រសិទ្ធ​វង្ស ហៅ​វត្ត​លោកតា​មួង​រ៉ា សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​។​

​បុណ្យ​មហា​កុស​ស​ល្យ​ដែល​ទទួលបាន​ក្នុងឱកាស​នេះ សម្តេច​វិបុល​សេនា​ភក្តី ប្រធានព្រឹទ្ធសភា សូម​ឧទ្ទិស​ជូន​ចំពោះ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម លោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំង​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​។​

​ទេយ្យទាន​ដែល​សម្តេច​បាន​នាំយកទៅ​ប្រគេន​រួមមាន​៖ អង្ករ​២​តោន មី​៤​កេស​ធំ ទឹកដោះគោ​៤​កេស​ធំ ទឹក​ផ្លែឈើ​៤​កេស តែ​៤​គីឡូក្រាម ស្ករស​២​បាវ ទឹកបរិសុទ្ធ​៥​កេស​ធំ ទឹកក្រូច​៥​កេស ស្លា​ដក​៦ បច្ច័យ​ប្រគេន​ភិក្ខុសង្ឃ​១៥​អង្គ ដោយ​មួយអង្គៗ​ចំនួន​១០០.០០០​រៀល សាមនេ​៥​អង្គ ក្នុង​មួយអង្គៗ​ចំនួន​៥០.០០០​រៀល តាជី​យាយជី​ចំនួន​៤០​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​១០.០០០​រៀល​និង​សម្លៀកបំពាក់​ចំនួន​មួយ​សម្រាប់​៕