សម្តេច ស ខេង បង្កើត​ក្រុមការងារ​វេទិកា​អប់រំ ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ជូន​ដល់​សាធារណជន​

ភ្នំពេញ: ​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានសម្រេច​បង្កើត​ក្រុមការងារ​វេទិកា​អប់រំ ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ ដែលមាន​សមាសភាព​ម​ន្ត្រី​ចំនួន​១១​រូប ដើម្បី​ចាត់ចែង​បង្កើត​យុទ្ធនាការ​ផ្សព្វផ្សាយ​និង​បង្រៀន ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ទូលំទូលាយ​ដល់​សាធារណជន​។​

​សេចក្តីសម្រេច​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​ដែល​បាន​ចុះហត្ថលេខា​ដោយ​សម្តេច ស ខេង កាលពី​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា លោក អ៊ីវ ផល្លី អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ជា​ប្រធាន​។
​ក្រុមការងារ​នេះ ត្រូវ​ចាត់ចែង​បង្កើត​យុទ្ធនាការ​ផ្សព្វផ្សាយ និង​បង្រៀន​ពី​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក ឲ្យ​បាន​ទូលំទូលាយ​ជូន​ដល់​សាធារណជន តាម​គ្រប់​មធ្យោបាយ រួមទាំង​តាមរយៈ​ស្ថានីយ៍ទូរទស្សន៍ ស្ថានីយ៍​វិទ្យុ ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា និង​ការដាក់​ប៉ាន់​ណូ​រូបភាព​តាម​ទីសាធារណៈ ដើម្បី​បង្កើន​ការយល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក សំដៅ​ធានា​រក្សា​សណ្តាប់ធ្នាប់ និង​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​៕​