គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នឹង​ពិនិត្យ​សេចក្តីព្រាងច្បាប់ ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ

ភ្នំពេញ: ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បី​ពិនិត្យ​និង​សម្រេច​សេចក្តីព្រាងច្បាប់ ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។​

​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦​នេះ បានចេញ​សេចក្តីជូនដំណឹង ដោយ​បើក​កិច្ចប្រជុំ​នឹងត្រូវ​ពិនិត្យ និង​សម្រេច​លើ​សំណើរ​របស់​គណៈកម្មកា​រ​ទី​៣ ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​៨ ព្រឹទ្ធសភា នីតិកាល​ទី​៣ និង​ទី​២ កំណត់​របៀបវារៈ និង​កាលបរិច្ឆេទ បន្ត​សម័យប្រជុំ​លើក​ទី​៨ ព្រឹទ្ធសភា នីតិកាល​ទី​៣​។​

​សេចក្ដីព្រាងច្បាប់ ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ មាន​ចំនួន ២២​ជំពូក និង ១២៤​មាត្រា​។ សេចក្តីព្រាងច្បាប់ ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ គឺជា​ច្បាប់​មួយ ដែលមាន​វិសាលភាព​សកល ក្នុង​ការបង្កើន​ប្រសិទ្ធភាព​ត្រួតពិនិត្យ​ជំងឺ​សត្វ ការពារ​ជំងឺ​សត្វ និង​សុខភាព សាធារណៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​សុខភាព​ពលរដ្ឋ​ប្រទេស​ផ្សេង​៕

គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នឹង​ពិនិត្យ​សេចក្តីព្រាងច្បាប់ ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ