កម្ពុ​ជាមាន​កីឡា​ប្រណាំង​កង់​ជាង​ ៥០០ ​នាក់​កំពុង​សាង​ស្នាដៃ​ទាំង​ជាតិ​ និង ​អន្តរជាតិ

ភ្នំពេញៈ នា​ខណៈ​ពេលនេះ​កីឡា​ប្រណាំង​កង់​កម្ពុ​ជាមាន​ចំនួន​ប្រមាណ​ជាង ៥០០​នាក់​ដោយ​ក្នុងនេះ បា​
​ន​ទទួល​ការ​ចេញទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​ទទួល​ការកោតសរសើរ​បន្តបន្ទាប់​។​នេះ​បើតាម​ការបញ្ជា​​ក់​ឱ្យដឹង​របស់លោក វ៉ាន់​ថន អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡា​ទោច​ចក្រយាន​។​

ថ្លែង​ក្នុង​ស​ន្និ​សិទ្ធ​សា​រព​ត៌​ស្តីពី​ការ​”​ជិះ​កង់​ទៅ​សាលា​”​ដែល​បាន​រៀបចំឡើង​នៅក្នុង​គណៈកម្មាធិការ​ជា​តិ​អូ​ឡំ​ពិ​ក​កម្ពុជា​កាលពី​ព្រលប់​ថ្ងៃទី ៨​ខែមករា​ឆ្នាំ​២០១៦​កន្លងមក លោក​អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​​កីឡា​ទោចក្រយាន​បានឱ្យដឹងថា ដោយសារតែ​ការ​ជិះ​កង់​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​សុខភាព​ពិសេស​​ជា​កីឡា​ដែល​អាច​បញ្ចេញ​កម្លាំងកាយ​បាន​ដ៏​ល្អ​នោះ​ទើប​ពលរដ្ឋ​កម្ពុជា​ពិសេស​យុវជន​បាន​ចាប់អារម្មណ៍​ក្នុង​ជិះ​កង់​ច្រើនឡើង​ហើយ​កីឡា​ប្រណាំង​កង់​របស់​យើង​ទើប​មានការ​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​គួរកត់សម្គាល់​។​គិត​មកដល់ពេលនេះ​អ្នកកីឡា​ជិះ​កង់​ដែល​បានទទួល​ស្គាល់​ជា​ផ្លូវការ​មាន​ជាង​៥០០​នាក់​ហើយ​ដែរ​។​

លោក​បាន​លើកឡើងថា ដោយ​មើលឃើញ​ពី​ការរីក​ច​ម្រើ​នេះហើយ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​នឹង​រៀបចំ​ការប្រកួត​កីឡា​ប្រណាំង​កង់​រយៈ​ចម្ងាយ​ឆ្ងាយ​ដើម្បី​អបអរ​សិទ្ធ​នារី​នា​ថ្ងៃ​ខាងមុខ​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៤​ដល់​៨​ខែមីនា​ឆ្នាំ​២០១៦​។​ការប្រណាំង​កង់​រយៈ​ច​ម្តាយ​ឆ្ងាយ​នេះ​មាន​រយៈពេល​៥​ថ្ងៃ​ដោយ​ចាប់ផ្តើម​ចេញដំណើរ​ពី​ភ្នំពេញ​ទៅកាន់​ខេត្តកំពង់ចាម ត្បូងឃ្មុំ ឆ្លងទៅ​ខេត្តព្រៃវែង ស្វាយរៀង​និង​រួច​បក​មក​ក្រុង​​តាខ្មៅ​ខេត្តកណ្តាល​វិញ​។​ការ​ជិះ​កង់​រយៈ​ចម្ងាយ​ឆ្ងាយ​បែបនេះ​គឺអាច​ជួយ​ឱ្យ​កីឡាករ​ខ្មែរ​យើង​មាន​ភាព​អំណត់ ហើយ​នៅពេល​ចេញទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​ទើប​មិន​ចាញ់​គេ​។


លោក​បាន​បន្ថែមថា នា​ថ្ងៃ​ខាងមុខ​ប្រទេស​ថៃ​ក៏បាន​អញ្ជើញ​កីឡា​កម្ពុជា​យើង​ទៅ​ប្រកួត​នៅ​ប្រទេស​គេ​​ផងដែរ​ដោយ​កម្ពុជា​នឹង​បញ្ជូន​កីឡាករ​៥​រូប​ចូលរួម​ក្រ​កួត​។​ការបញ្ជូន​កីឡាករ​នេះ​ដើម្បី​ប្រជែង​ជាមួយ​កី​​ឡា​ប្រទេសជិតខាង​ហើយ​ពិសេស​យើង​អាច​ស្ទង់​សមត្ថភាព​និង​ដក​បទពិសោធន៍​ពី​គេ​បាន​ថែមទៀត​។​កន្លងមក​កីឡា​ប្រណាំង​កង់​របស់​កម្ពុជា​បានបង្ហាញ​ស្នាដៃ​ប្រកួត​ជាមួយ​អន្តរជាតិ​មិន​ចាញ់​គេ​ទេ​ហើយ​​យើង​ក៏បាន​ទទួល​ការកោតសរសើរ​សំណាក់​ប្រទេស​គេ​រួចមកហើយ​។​

លោក​ថា​”​នា​ថ្ងៃ​ខាងមុខ​យើង​នឹង​រៀបចំ​ការប្រណាំង​កង់​ដ៏​ធំ​នៅក្នុង​ប្រទេស​ដើម្បី​បង្ហាញ​ពី​សក្តានុពល​ពី​​កីឡាករ​របស់​យើង ហើយ​នាពេល​នោះគេ​នឹង​ស្គាល់​យើង​កាន់តែច្រើន​”​។​លោក​អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡា​ទោច​ចក្រ​យាន្ត​កម្ពុជា​បាន​ថ្លែងឱ្យដឹងថា​នា​ថ្ងៃ​ថ្ងៃទី​២៣​ខែ​មក​​រា​ឆ្នាំ​២០១៦​ខាងមុខ​នៅ​កោះ​ហុងកុង​ក៏​គេ​បាន​អញ្ជើញ​កីឡាករ​ជិះ​កង់​កម្ពុជា​ចំនួន​៣​រូប​ចូលរួម​ប្រកួត​ផងដែរ​៕ដេប៉ូ​

 

កម្ពុ​ជាមាន​កីឡា​ប្រណាំង​កង់​ជាង​ ៥០០ ​នាក់​កំពុង​សាង​ស្នាដៃ​ទាំង​ជាតិ​ និង ​អន្តរជាតិ