រាជរដ្ឋាភិបាល​អនុ​ញ្ញា​ត្តិ​ឱ្យ​ចុះបញ្ជី​យានយន្ត​គ្រប់​ប្រភេទ​ដើម្បី​ផ្តល់​ភាពស្របច្បាប់​

​ភ្នំពេញៈ​បន្ទាប់ពី​មើលឃើញ​ពី​ផល​លំបាក​នៃ​ម្ចាស់​យានយន្ត​ដែលមាន​ការទិញ​បន្ត​គ្នា​ពីមួយ​ទៅមួយ​មក​​នោះ​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​គណៈកម្មាធិការ​ជាតិ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​កាលពី​ថ្ងៃទី​៩​ខែមករាបានចេញ​សេចក្តីជូនដំណឹង​មួយ​ដើម្បីឱ្យ​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​បាន​ចុះបញ្ជី​ស្របច្បាប់​។​

ក្នុង​សេចក្តីជូនដំណឹង​ដែល​បាន​ចុះហត្ថលេខា​ដោយ សម្តេច​ក្រឡាហោម សខេង​បាន​ជម្រាបជូន​ដល់​​សាធារណជន​ទាំងអស់​ថា​ដើម្បី​ដោះស្រាយ​រាល់​ការលំបាក​ក្នុងការ​ចុះបញ្ជី​យានយន្ត​និង​ធានា​ការពារ​ផលប្រយោជន៍​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ សំដៅ​រួមចំណែក​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យ​កាន់តែ​​រសើរឡើង រាជរដ្ឋាភិបាល​សម្រេច​ទទួលស្គាល់​ការកាន់កាប់​ជាក់ស្តែង​នូវ​យានយន្ត​គ្រប់​ប្រភេទ​ដែល​ប្រ​​ជា​ពលរដ្ឋ​កំពុងមាន ដោយ​មិន​តម្រូវឱ្យមាន​ការបញ្ជាក់​ពី​ម្ចាស់​ដើមឡើយ​។​ដើម្បីឱ្យ​ការកាន់កាប់​និង​ការ​​ធ្វើ​ចរាចរណ៍​មាន​ភាពស្របច្បាប់​ម្ចាស់​យានយន្ត​ត្រូវ​ទៅ​បង់ពន្ធ និង​ធ្វើ​ស្លាក​លេខ ក្នុងករណី​មិនទាន់​បង់​​ពន្ធ និង​មិនទាន់​ធ្វើ​ស្លាក​លេខ នោះ​។​
សេចក្តីជូនដំណឹង​ខាងលើ​បញ្ជាក់ដែរថា គណៈកម្មាធិការ​ជាតិ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​សង្ឃឹមថា​​សាធារណជន​ដែល​ពាក់ព័ន្ធ​នឹង​រូ​តរៈ​បំពេញបែបបទ​ចុះបញ្ជី​យានយន្ត​ជាក់​ជាពុំខាន​។​ដោយឡែក​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុន សែន​នា​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ បា​​ន​សម្តែង​ការពេញចិត្ត ចំពោះ​ការចូលរួម របស់​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់រូប ទៅលើ​ការផ្ទេរកម្មសិទ្ធិ​យាន​​យន្ត ដោយ​មិន​តម្រូវឱ្យ មានការ​បញ្ជាក់​ពី​ម្ចាស់​ដើម​នោះទេ​។​
សម្តេច​តេ​ជោ​បានបញ្ជាក់ នៅក្នុង​ផេ​ក ហ្វេ​ស​ប៊ុ​ក​ដែរ​ថា «​ខ្ញុំ​សូម​អរគុណ​បងប្អូន ដែល​បាន​ចូលរួម​ពិ​និ​​ត្យ និង​ផ្តល់យោបល់​លើ សេចក្តីជូនដំណឹង​ស្តីពី ការផ្ទេរ​កម្ម​សិទ្ឋិ​យានយន្ត ដែល​បាន​ផ្សព្វផ្សាយ​កាលពី​​រសៀល​ថ្ងៃទី​៩ មករា​២០១៦”​។​
សម្តេច​តេ​ជោ​ហ៊ុនសែន​មានប្រសាសន៍ថា ភ្ជាប់​មកជា​មួយ​នៃ សេចក្តីជូនដំណឹង​ខាងលើ ក៏បាន​កែ​​តម្រូវ​ជា​ផ្លូវការ​ដោយ គណ​:​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក​។ ជាមួយគ្នានេះ​សម្តេច​សង្ឃឹម​​ថា ការសម្រួល​នេះ នឹង​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​រួច​ផុតពី​កង្វល់​ទាំងឡាយ អំពី​ការផ្ទេរ​យានយន្ត​​ដែលជា​ក្តីបារម្ភ​របស់​ជនរួមជាតិ​ទូទាំងប្រទេស​៕​ដេប៉ូ​

រាជរដ្ឋាភិបាល​អនុ​ញ្ញា​ត្តិ​ឱ្យ​ចុះបញ្ជី​យានយន្ត​គ្រប់​ប្រភេទ​ដើម្បី​ផ្តល់​ភាពស្របច្បាប់​