៦​ចំណុច​​គួរ​ដឹង ពី​កីឡាករ​ក្រុម​ល្អ​បំផុត​របស់​ UEFA ឆ្នាំ​២០១៥

៦​ចំណុច​​គួរ​ដឹង ពី​កីឡាករ​ក្រុម​ល្អ​បំផុត​របស់​ UEFA ឆ្នាំ​២០១៥

បេក្ខភាព​ទាំង​១១​នាក់​ UEFA Team of the Year 2015 ​​បាន​ប្រកាស​ឲ្យ​ដឹង​​កាល​ថ្មីៗ​នេះ ប៉ុន្តែ​ប្រិយមិត្ត​អាច​​មិន​​ទាន់​ដឹង​ច្បាស់​ពី​ចំណុច​មួយ​ចំនួន​ទៀត​អស់​នៅ​ឡើយ។ ​ខាង​ក្រោម​នេះ គឺជា​​៦​ចំណុច​ ដែល​ប្រិយ​មិត្ត​គួរ​ដឹង៖

 

៦​ចំណុច​​គួរ​ដឹង ពី​កីឡាករ​ក្រុម​ល្អ​បំផុត​របស់​ UEFA ឆ្នាំ​២០១៥

 

១. អ្នក​ជាប់​ឈ្មោះ និង​ចំនួន​ដង៖

 

អ្នកចាំទី៖ Manuel Neuer (Bayern Munich, អាល្លឺម៉ង់) – ៣​ដង
ខ្សែ​ការពារ៖ Dani Alves (Barcelona, ប្រេស៊ីល) – ៤ដង
ខ្សែ​ការពារ៖ Sergio Ramos (Real Madrid, អេស្ប៉ាញ) – ៥ដង
ខ្សែ​ការពារ៖ Gerard Pique (Barcelona, អេស្ប៉ាញ) – ៤ដង
ខ្សែ​ការពារ៖ David Alaba (Bayern Munich, អូទ្រីស) – ៣ដង
​ខ្សែ​បម្រើ៖ Paul Pogba (Juventus, បារាំង) – ១​ដង
ខ្សែ​បម្រើ៖ Andrés Iniesta (Barcelona, អេស្ប៉ាញ) – ៥​ដង
ខ្សែ​បម្រើ៖ James Rodriguez (Real Madrid, កូឡុំប៊ី) – ១ដង
ខ្សែ​ប្រយុទ្ធ៖ Cristiano Ronaldo (Real Madrid, ព័រទុយហ្គាល់) – ១០ដង (ជាប់​កំណត់ត្រា)
ខ្សែ​ប្រយុទ្ធ៖ Lionel Messi (Barcelona, អាហ្សង់ទីន) – ៧ដង
ខ្សែ​ប្រយុទ្ធ៖ Neymar (Barcelona, ប្រេស៊ីល) – ១ដង

 

២. ការ​ពិត​មួយ​ចំនួន​នៅ​ឆ្នាំ​២០១៥៖

 

– Messi ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​វិបសាយ​​រើស​យក​ច្រើន​ជាង​គេ​បំផុត​ រហូត​ដល់​៧០%។
– Neymar, Pogba និង​ James Rodriguez ទើប​ជាប់​ឈ្មោះ​លើក​ដំបូង​ដូច​គ្នា។
– Ronaldo ជា​កីឡាករ​​តែ​ម្នាក់ ជាប់​ឈ្មោះ​ច្រើន​ជាង​គេ​១០​ដង និង​ជាប់​ឈ្មោះ​តំណែង​២​ខុស​គ្នា​ ខ្សែ​បម្រើ​ (២០០៤, ២០០៧, ២០០៨, ២០០៩, ២០១០) ​និង​ខ្សែ​ប្រយុទ្ធ (២០១១, ២០១២, ២០១៣, ២០១៤, ២០១៥)។
– Ronaldo ជាប់​ឈ្មោះ​៩​ឆ្នាំ​ជាប់​ៗ​គ្នា ខណៈ​ដែល​ Messi ជាប់​៧​ឆ្នាំ
– Iniesta ស្មើ​កំណត់ត្រា​ Xavi និង​ Ronaldo ដែល​ជាប់​ឈ្មោះ​ក្នុង​តំណែង​ខ្សែ​បម្រើ​បាន​៥​ដង។
– James Rodriguez គឺជា​កីឡាករ​កូឡុំប៊ី​ដំបូង​គេ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ល្អ​បំផុត​នេះ។
– លីគ​អេស្ប៉ាញ រក្សា​កំណត់ត្រា​តែង​មាន​កីឡាករ​ជាប់​ឈ្មោះ​​រាល់​ឆ្នាំ​ជានិច្ច រីឯ​លីគ​អង់គ្លេស Premier League គ្មាន​កីឡាករ​ជាប់​ឈ្មោះ​ជា​លើក​ទី​២ ​បន្ទាប់​ពី​ឆ្នាំ​២០១២​គ្មាន​ម្ដង​ដែរ។

 

៣. កីឡាករ​ដែល​ជាប់​ឈ្មោះ​ច្រើន​បំផុត​ ក្នុង​តំណែង​នីមួយៗ៖

 

អ្នកចាំទី៖ Iker Casillas – ៦​ដង
ខ្សែ​ការពារ៖ Carles Puyol – ៦​ដង
ខ្សែ​បម្រើ៖ Andrés Iniesta, Cristiano Ronaldo, Xavi Hernández – ៥​ដង
​​ខ្សែ​ប្រយុទ្ធ៖ Lionel Messi – ៧​ដង

​ប៉ុន្តែ​អ្នក​ជាប់​ឈ្មោះ​ច្រើន​ជាង​គេ​គឺ Ronaldo – ១០​ដង (​៥​ដង ខ្សែ​បម្រើ, ៥​ដង ខ្សែ​ប្រយុទ្ធ)

 

៤. ក្លិប​ដែល​មាន​កីឡាករ​ជាប់​ឈ្មោះ​ច្រើន​ជាង​គេ៖

 

Barcelona – ៤១​នាក់
Real Madrid – ៣៥​នាក់
Bayern Munich – ១៩​នាក់
AC Milan – ១៨​នាក់
Juventus – ១២​នាក់

 

៥. លីគ​ដែល​មាន​កីឡាករ​ជាប់​ឈ្មោះ​ច្រើន​ជាង​គេ៖

 

​- Spanish Liga – ៨១​នាក់
– Premier League – ៣៨​​នាក់
– Serie A – ៣៧​​នាក់
– Bundesliga – ២០​​នាក់
– Ligue 1/Portuguese Liga – ៤​​​នាក់

 

៦. ជម្រើស​ជាតិ​ដែល​​ជាប់​ឈ្មោះ​កីឡាករ​ច្រើន​ជាង​គេ៖

 

– អេស្ប៉ាញ – ៣៧​​នាក់
– ប្រេស៊ីល – ២៦​​នាក់
– បារាំង – ១៦​នាក់
– ព័រទុយហ្គាល់ – ១៤​នាក់
​- អាល្លឺម៉ង់ – ១៣​នាក់៕

 

-ចុចអាន៖ Petr Cech ​ជា​ក្ដី​សង្ឃឹម​​ Arsenal អាច​យក​ឈ្នះ​ Barcelona?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA

  • ៦​ចំណុច​​គួរ​ដឹង ពី​កីឡាករ​ក្រុម​ល្អ​បំផុត​របស់​ UEFA ឆ្នាំ​២០១៥已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/01/11  Category:កីឡា