ឃាត់ខ្លួន​សិស្ស​វិទ្យាល័យ​ឫស្សីកែវ​៥​នាក់​ករណី​បង្ក​របួសស្នាម

រាជធានី​ភ្នំពេញ​៖​ក្មេង​សិស្សសាលា​៥​នាក់​ដែល​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​នៅតាម​ផ្លូវ ត្រូវបាន​កម្លាំង​សមត្ថ្កិច្ច​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ឫស្សីកែវ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២ និង​៤៥​នាទី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណៈ​កំពុង​ជិះម៉ូតូ​ដេញ​កាប់​គ្នា​នៅតាម​ផ្លូវ​សាធារណៈ​នៅក្បែ​វិទ្យាល័យ​ឫស្សីកែវ​។

​    ​សិស្សសាលា ចំនួន​៥​នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នោះ ទី​១/ ឈ្មោះ ហេង ហុង​ឃុន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​សង្កាត់​ឫស្សីកែវ ទី​២/ ឈ្មោះ យឹម យូរ៉ូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​ស្នាក់នៅ សង្កាត់​ឫស្សីកែវ ទី​៣/ ឈ្មោះ មាឃ សុវណ្ណ​រ៉ា​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ សិស្ស​ថ្នាក់​ទី​៩​វិទ្យាល័យ​ឫស្សីកែវ​ស្នាក់នៅ សង្កាត់​ឫស្សីកែវ ទី​៤/ ឈ្មោះ គ្រី រ៉ូ​វី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ សិស្ស​វិទ្យាល័យ​ឫស្សីកែវ ស្នាក់នៅ សង្កាត់​ឫស្សីកែវ និង​ទី​៥/ ឈ្មោះ សា រី​តៃ​ម៉ូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ សិស្ស​ថ្នាក់​ទី​១០ ស្នាក់នៅ​សង្កាត់​ឫស្សីកែវ ។

​    ​បច្ចុប្បន្ន​សិស្ស​ទំនើង​ទាំង​៥​នាក់​ខាងលើនេះ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​ឫស្សីកែវ​ដើម្បី​សួរនាំ​៕

ឃាត់ខ្លួន​សិស្ស​វិទ្យាល័យ​ឫស្សីកែវ​៥​នាក់​ករណី​បង្ក​របួសស្នាម