កម្ពុជា​-​អូស្ត្រាលី សន្យា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​បេតិកភណ្ឌ

​រាជធានី​ភ្នំពេញ​៖​កម្ពុជា​និង​អូស្ត្រាលី​បានបង្ហាញ​នូវ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​ប្រសើ​ថែមទៀត​លើ​ផ្នែក​បេតិកភណ្ឌ​និង​អង្គជំនុំជម្រះ​វិសាមញ្ញ នៅក្នុង​តុលាការ​កម្ពុជា​គ្រា​ដែល​កន្លងមក​ភាគី​អូស្ត្រាលី​បាន​ចូលរួម ពង្រឹង​ការងារ​វិស័យ​ទេសចរណ៍​តាមរយៈ​នៃ​ការលើកស្ទួយ​វិស័យ​វប្បធម៌​នៅ កម្ពុជា សំខាន់​ចំណាត់ការ​បេតិកភណ្ឌ​នៅ​តំបន់​អង្គរ​។

​     ការពង្រឹង​កិច្ចសហប្រតិបត្តិការ​នោះបាន​បង្ហាញ​នៅក្នុង​ឱកាស ដែល​លោក​បណ្ឌិត សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ គណៈរដ្ឋមន្ត្រី បានអនុញ្ញាត​ឲ្យ លោកស្រី Alison Burrows ឯកអគ្គរាជទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា​ចូលជួប​សម្តែង ការគួរសម​និង​ជម្រាបលា កាលពី​ថ្ងៃទី​១១ ខែមករា​នេះ នៅ​វិមាន​មិត្តភាព នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ខណៈ​លោកស្រី​បានបញ្ចប់​អាណត្តិ របស់ខ្លួន​ដែល​បានមក​បំពេញ ការងារ​ការទូត​អស់​រយៈពេល​ជាង ៣​ឆ្នាំ នៅ កម្ពុជា​។

​    ​លោក ឯក ថា អនុប្រធាន ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​ទីស្តីការគណរដ្ឋមន្ត្រី បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅក្រោយ​ជំនួប​នោះ​ថា នៅ​កិច្ច​ពិភាក្សាបាន​ភាគី​ទាំង​ពីរបាន​លើកយក​នូវ​ចំណុច​សំខាន់​មួយចំនួន ក្នុង​នោះបាន​ផ្តោតទៅលើ កិច្ចសហប្រតិបត្តិការ បេតិកភណ្ឌ​ជាតិ អង្គជំនុំជម្រះ​វិសាស​ម​ញ្ញ​នៅក្នុង​តុលាការ​កម្ពុជា និង​កិច្ច​សហ​ប្រ​ត្តិ​កា​រលើ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ទេសចរណ៍​។

​    ​លោក បណ្ឌិតសភា​ចា​រ្យ សុខ អាន ក៏បាន​សម្តែង​នូវ​ការ ពេញចិត្ត​ចំពោះ​ការ បំពេញការងារ រយៈពេល​ជាង ៣​ឆ្នាំ នៅក្នុង​ប្រទេស​កម្ពុជា របស់លោក​ស្រី ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំង ២​មាន កិច្ចសហការ​គ្នា​ល្អ លើ​គ្រប់​វិស័យ ពិសេស ទំនាក់ទំនង​ផ្នែក សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វប្បធម៌​។

​    ​លោក បណ្ឌិតសភា​ចា​រ្យ សុខ អាន ក៏បាន​ពន្យល់​បន្ថែម​អំ​ពី ដំណើរការ​នៃ​តុលាការ ខ្មែរក្រហម​ដោយ​បញ្ជាក់ថា បច្ចុប្បន្ន សហ​ចៅក្រម​ខ្មែរ និង​អន្តរជាតិ បាននិងកំពុង​ប្រឹងប្រែង ធ្វើការ​ជាមួយគ្នា តាម​និតិ​វិធី ដែល​បានធ្វើ​នៅក្នុង អង្គជំនុំជម្រះ កន្លងមក​ជាធម្មតា​។ ទន្ទឹម​នោះ​លោក​លើកឡើង​ឲ្យ​ឃើញ​អំពី​បណ្តា​ប្រទេស​ដែល​ជួយឧបត្ថម្ភ​លើ ការចំណាយ​នៅក្នុង​អង្គជំនុំជម្រះ​វិសាមញ្ញ​នៅក្នុង​តុលាការ​កម្ពុជា​នេះ ផងដែរ គឺ​ប្រទេស​ជប៉ុន​លេខ​១ កម្ពុជា​លេខ​២ សហរដ្ឋអាមេរិក​លេខ​៣ អូស្ត្រាលី​លេខ​៤ ។

​    ​លោកស្រី Alison Burrows ក៏បាន​អរគុណ រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​កិច្ចសហប្រតិបត្តិការ ដែល​ធ្វើ​ឲ្យ​លោកស្រី​បាន បំពេញ​កិច្ចការងារ ការទូត​របស់ខ្លួន​ទទួលបាន ជោគជ័យ រហូតដល់​ថ្ងៃនេះ​។ លោកស្រី​បាន​ជម្រាប​ផងដែរ អំពី​សកម្មភាព​ការងារ ដែល​លោកស្រី​បាន បំពេញ​ក្នុងនោះ បាន​ចូលរួម​ជួយ​ជា​បរិ​ការ ដល់​សាលា​អង្គ​ជំនុំ ជម្រះ​វិសាមញ្ញ​នៅក្នុង​តុលាការ កម្ពុជា ហៅ​កាត់​ថា (​អ​វ​តក​) ការផ្តល់​អាហារ​រូបករណ៍ ដល់​និស្សិត​កម្ពុជា​ឲ្យ​ទៅ​រៀន នៅ​ប្រទេស​អូស្ត្រាលី ប្រមាណ​ជា ៥០​នាក់ ក្នុង​១​ឆ្នាំ ការ​ជម្រុញ​លើ វិស័យ​ទេសចរណ៍ រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​ខ្លាំងក្លា តាមរយៈ​ការជួយ​ដល់ វិស័យ​វប្បធម៌​នៅ​កម្ពុជា លើ​ចំណាត់ការ បេតិកភណ្ឌ​នៅ​តំបន់​ប្រាសាទ​អង្គ ដើម្បី​ធ្វើយ៉ាងណា កុំ​ឲ្យ​មានការ​កកស្ទះ ការចត​រថយន្ត ដែល​នាំ​ឲ្យ​មាន​ប៉ះពាល់​ដល់​លំហូរ​ទេសចរណ៍​មក​កម្ពុជា ក៏ដូចជា​ចូលមក​អង្គ​ផងដែរ ។ អូស្ត្រាលី​ក៏​កំពុង​សម្លឹង មើល​អង្គជំនុំជម្រះ​វិសាមញ្ញ នៅក្នុង​តុលាការ​កម្ពុជា និង ខិតខំ​បង្កើន កិច្ចសហប្រតិបត្តិការ លើ​ផ្នែក​បេតិកភណ្ឌ​៕

កម្ពុជា​-​អូស្ត្រាលី សន្យា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​បេតិកភណ្ឌ
កម្ពុជា​-​អូស្ត្រាលី សន្យា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​បេតិកភណ្ឌ