អ្វី​ជា​ជំងឺ​ឫស​ដូង​បាត? ស្វែង​យល់​ពី​វិធី​ព្យា​បាល​និង​វិធី​បង្ការ​ជំងឺ​នេះ​ទាំង​អស់គ្នា!

ជំងឺឫសដូងបាត គឺជាជំងឺ មួយប្រភេទ ដែលកើតឡើង នៅបំពង់បញ្ចេញ កាកសំនល់ (រន្ធធំ)។ នៅពេលដែល អ្នកបាន កើតជំងឺនេះ ហើយ ច្រើនតែមាន អារម្មណ៍ ឈឺចុកចាប់ ក្រហាយ​ រមាស់ជាដើម នៅពេលបន្ទោរបង់ (បត់ជើងធំ)។ ជំងឺមួយនេះ ច្រើនតែ កើតទៅ លើមនុស្សធំ ពេញវ័យ ចាប់ពី អាយុ 30 ទៅ 50 ឆ្នាំ ឡើងទៅ។

អ្វី​ជា​ជំងឺ​ឫស​ដូង​បាត? ស្វែង​យល់​ពី​វិធី​ព្យា​បាល​និង​វិធី​បង្ការ​ជំងឺ​នេះ​ទាំង​អស់គ្នា!

ជំងឺឫសដូងបាត អ្នកណាៗក៏អាច កើតឡើង បានដែរ ប៉ុន្តែមិន ទាំងអស់ នោះទេ។ យ៉ាងណាមិញ ជំងឺនេះ កើតឡើង ដោយសារ សរសៃឈាម នៅបាតក្រោម ឫចុង ពោះវៀនធំ រីកធំ ហួសធម្មតា ជួនអាចលៀន ចេញក្រៅ ជួនអាច លាក់កប់ ហើមនៅ ខាងក្នុង ដោយ មូលហេតុផ្សេងៗ។

អ្នកដែល បានកើត ជំងឺមួយនេះ មានរោគ សញ្ញាបី គប្បីត្រូវ ដឹងគឺ ទីមួយ មានការ ចេញឈាម តាមគូថ, ទីពីរ មានដុំ ឈាមកក នៅក្នុងគូថ និងទីបី មានការលៀន ចេញមកក្រៅ នៃក្រសាល់គូថ ហើយបើ អ្នកកើត ជំងឺនេះមាន សភាពធ្ងន់ធ្ងរ វាអាចបញ្ចេញ រោគសញ្ញា បីនេះ ក្នុងពេល តែមួយ តែម្តង។

អ្វី​ជា​ជំងឺ​ឫស​ដូង​បាត? ស្វែង​យល់​ពី​វិធី​ព្យា​បាល​និង​វិធី​បង្ការ​ជំងឺ​នេះ​ទាំង​អស់គ្នា!

វិធីសាស្ត្រដ៏ ល្អក្នុងការ ដែលអាច ព្យាបាល ជំងឺឫសដូង បាតបាន គឺអ្នកត្រូវ បរិភោគ អាហារណា ដោយសំបូរ សារធាតុសរសៃ, បន្លែ, ផ្លែឈើ ជាប្រចាំ ទើបអាច បង្ការវា ចេញពីខ្លួន របស់អ្នកបាន។ ប៉ុន្តែ ជំងឺឫសដូងបាត មិនអាច ព្យាបាលអោយ ជាសៈស្បើយ បានទាំងស្រុង នោះទេ គឺដូចជា ជំងឺឡើង សរសៃជើងដែរអញ្ចឹង ព្រោះ ជំងឺនេះ កើតឡើង បណ្តាលមកពី ការខូចទ្រង់ ទ្រាយនៃ សរសៃឈាមខ្មៅ ជាលិកា ​​​​​ឫ សរសៃវ៉ែន។ ដោយឡែក អ្នកក៏ អាចបង្ការ វាបាន ផងដែរ ដោយការ ប្រើប្រាស់ ក្រែមលាប បបូរមាត់ ដែលមាន ជាតិក័ទីកូអ៊ីត ឫទៅជួប វេជ្ជបណ្ឌិត ស្តីពីបញ្ហា ព្យាបាល ជំងឺមួយនេះ ផ្ទាល់តែម្តង។

**សូមចុចត្រង់នេះ ដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

អ្វី​ជា​ជំងឺ​ឫស​ដូង​បាត? ស្វែង​យល់​ពី​វិធី​ព្យា​បាល​និង​វិធី​បង្ការ​ជំងឺ​នេះ​ទាំង​អស់គ្នា!

  • ដោយ: Sambath
  • 3:09 PM, 11 January
  • ប្រភព: Health Education
  • Tag: សុខភាព