ប្អូនស្រីបង្កើត​អ្នកនិពន្ធ ពាន់ ភួងបុប្ផា ក្រឡាប់រថយន្តនៅ ផ្លូវចូលរោងចក្រស្រាបៀរថៃហ្គ័រ

ភ្នំពេញ៖ ភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានរាយការណ៍ថា មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅម៉ោង ០១៖៣០នាទី ថ្ងៃទី១១ ខែមករា នៅលើផ្លូវចូលទៅរោងចក្រស្រាបៀរថៃហ្គ័រ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ជនរងគ្រោះ ជាប្អូនស្រីបង្កើតរបស់អ្នកស្រី ពាន់ ភួងបុប្ភា។

 ប្រភពខាងលើបានបន្តថា "រថយន្ត ដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះ ម៉ាក Mazda ពាក់ស្លាកលេខភ្នំពេញ 2AD- 9055 បើកដោយអ្នកស្រី ពាន់ ភួងធីតា ដែលជាប្អូនស្រី បង្កើតរបស់ អ្នកនិពន្ធ និងដឹកនាំសម្ដែងរឿងដ៏ល្បី អ្នកស្រី ពាន់ ភួងបុប្ផា ខណៈបើកពីត្បូងទៅជើង ពីខាងរោងចក្រ ស្រាបៀរថៃហ្គ័រ មកផ្លូវជាតិលេខ១ ត្រង់កន្លែងកើតហេតុខាងលើ ក៏រ៉េចង្កូតទៅបុកបង្គោល សញ្ញាចរាចរ បណ្តាលឲ្យក្រឡាប់ តែម្តង ហើយភ្លាមៗនោះ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ"។

សម្រាប់ព័ត៌មានជាជំហានដំបូង ខាងមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបានគឺសង្ស័យម្ចាស់រថយន្តងងុយដេក ទើបរ៉េចង្កូត ទៅបុកបង្គោលភ្លើងតែម្តង។ ទន្ទឹមជាមួយនឹងគ្នានេះដែរ ខាង មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមខលទៅជួបអ្នកស្រី ពាន់ ភួងបុប្ជា នៅរសៀលនេះ តែលេខដែលអ្នកស្រីធ្លាប់ប្រើ មិនអាចទាក់ទងបានទេ ៕