ផលវិបាក​នៃ​ការ​អង្គុយ​ជា​រាង​W​របស់​កូន​

ផលវិបាក​នៃ​ការ​អង្គុយ​ជា​រាង​W​របស់​កូន​

​មាន​កូនក្មេង​មួយចំនួន​ចូលចិត្ត​អង្គុយ​ជា​រាង​W​ណាស់​នៅពេល​ដែល​គេ​អង្គុយលេង ដូចនេះ​នៅពេល​ដែល​អ្នកឃើញ អ្នក​ត្រូវ​តែ​ហាម​កូន​កុំ​ឱ្យ​អង្គុយ​បែប​នេះ​ឱ្យ​សោះ​។​

​មូលហេតុ​ដែល​ធ្វើឱ្យ​កូន​ចូល​ចិត្ត​អង្គុយ​បែបនេះ​គឺ​មកពី​វា​អាច​ធ្វើឱ្យ​កូន​មាន​អារម្មណ៍​ថា​ស្រួល មាន​លំនឹង និង​មិន​ងាយ​ដួល ម្យ៉ាងទៀត​នៅ​ពេល​ដែល​គេ​ឃើញ​កូនក្មេង​ដទៃ​អង្គុយ​បែបនេះ គេ​ក៏​អាច​រៀន​តាម​បាន​ដែរ​។​

មន្ទីរពេទ្យ​កុមារ​នៅ​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា ការ​អង្គុយ​បែប​នេះ​យូរ​នឹង​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន វា​នឹង​អាច​ធ្វើឱ្យ​ឆ្អឹង​កូន​លូតលាស់​មិន​ត្រូវ​រូបរាង និង​ខ្នាត ថែម​ទាំង​អាច​មាន​ជំងឺ​មិន​អាច​គ្រប់គ្រង​ចលនារ​បស់​ខ្លួន​ក៏​ថា​បាន​ដែរ ជាងនេះទៅទៀត​នៅពេលដែល​កូន​អង្គុយ​បែបនេះ គេ​មិន​អាច​អង្គុយ​ត្រង់​នោះទេ ដូចនេះ​វា​នឹង​អាច​ប៉ះពាល់​ដល់​ឆ្អឹងខ្នង​របស់​គេ​បាន​យ៉ាង​ងាយ​បំផុត ធ្វើឱ្យ​វា​មាន​លក្ខណៈ​ខ្សោយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី11  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។