ចាន់ វឌ្ឍនាកា ក្លាយជា​ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន Seatel

​ចាន់ វឌ្ឍនាកា  កីឡាករ​ឆ្នើម​ក្រុម​ជម្រើសជាតិ ដែល​កំពុង​លេង​ឲ្យ​ក្រុម​បឹងកេត​អង្គរ បាន​ចុះកិច្ចសន្យា​ធ្វើជា​ទូត​សុច្ឆន្ទៈ (Brand Ambassador) ឲ្យ​ក្រុមហ៊ុន​ទូរ​សព្ទ Seatel  នា​ថ្ងៃទី​១១ ខែមករា នេះ ដោយ​ពិធី​ចុះហត្ថលេខា និង​សន្និសីទ​សារព័ត៌មាន​ប្រព្រឹត្តទៅ​នៅ​ការិយាល័យ​របស់​ក្រុមហ៊ុន Seatel ។​
 
​កីឡាករ​ឆ្នើម​របស់​ក​ម្ព​ជា ព្រមទាំង​ជា​ខ្សែប្រយុទ្ធ​មួយ​ដ៏​ល្អ​របស់​ក្រុម​បឹងកេត​អង្គរ និង​ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន ៣៧ គ្រាប់​នៅ​រដូវ​កាល ឆ្នាំ​២០១៥ នៃ​លី​គ​កំពូល​របស់​កម្ពុជា នឹង​ចុះ​កុងត្រា​ធ្វើជា​ទូត​សុ​ឆន្ទៈ​ឱ្យ​ក្រុមហ៊ុនទូរស័ព្ទ SEATEL នៅវេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​១១ ខែមករា នេះ​។

​គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើកទីមួយ​ទេ​សម្រាប់​កីឡាបាល់ទាត់​កម្ពុជា ដែល​ក្លាយ​ទូត​សុ​ឆន្ទៈ​ឱ្យ​ក្រុមហ៊ុន​ឯកជន​នោះ​។ កីឡាករ ចាន់ វឌ្ឍនាកា ជា​កីឡាករ​បាល់ទាត់​ទី​៤​ហើយ ក្នុងការ​ធ្វើជា​ទូត​សុច្ឆន្ទៈ​ឲ្យ​ក្រុមហ៊ុន បន្ទាប់ពី ប្រាក់ មុន្នី​ឧត្ដម​, គួច សុ​កុម្ភៈ និង ឃួន ឡា​បូ​រ៉ាវី​៕
 
ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​