តារាចម្រៀង​រ៉ុ​ក​អង់គ្លេស David Bowie ស្លាប់​ដោយ​ជំងឺមហារីក​ក្នុង​អាយុ​៦៩​ឆ្នាំ​

​តារាចម្រៀង​រ៉ុ​ក David Bowie បាន​ស្លាប់ ក្រោយ​លោក​បាន​តស៊ូ​នឹង​ជំងឺមហារីក​អស់​រយៈពេល​១៨ ខែ​កន្លងមក​។ នេះ​បើ​យោងតាម​ប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​Twitter របស់លោក​នៅ​ថ្ងៃ​ច័ន្ទ ទី​១១ ខែមករា​នេះ ។​

​តារាចម្រៀង​រ៉ុ​ក​របស់​ចក្រភព​អង់គ្លេស David Bowie បានទទួល​មរណភាព​នៅថ្ងៃនេះ ក្រោយពេល​លោក បាន​ប្រយុទ្ធ​នឹង​ជំងឺមហារីក​អស់​រយៈពេល​ជាង​១៨ ខែ​មក​នោះ ។ សេចក្ដីប្រកាស​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ David Bowie បញ្ជាក់ថា លោក​បានទទួល​មរណៈភាព ដោយមាន​ក្រុមគ្រួសារ​របស់លោក​កំដរ ។ ហើយ​ការប្រកាស​ដដែល​នោះ ក៏បាន​ស្នើ​ឲ្យ​មានការ​គោរព​ភាព​ឯកជន​គ្រួសារ​លោក David Bowie ។​

​សារព័ត៌មាន​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក បាន​ផ្សព្វផ្សាយ​ពី​ដំណឹង​នៃ​ការស្លាប់​របស់​តារាចម្រៀង​វ័យ​៦៩ ឆ្នាំ​រូបនេះ ។

​ជាមួយគ្នានេះដែរ តារាចម្រៀង តារា​ហូលីវូដ រួមទាំង​អ្នកនយោបាយ​ផង​នោះ បាន​ចេញមុខ​សម្ដែង​ការសោកស្ដាយ​របស់ខ្លួន ។ ក្នុងនោះ​ក៏មាន​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ដេវីដ ខេ​មឺ​រ៉ូ​ន (David Cameroon) ផងដែរ ។ លោក ខេ​មឺ​រ៉ូ​ន និយាយ​លើ Twitter របស់លោក​ថា​៖ ខ្ញុំ​បាន​ស្ដាប់​និង​មើល​ការសម្ដែង​របស់ David Bowie ។ ហើយ​នេះ​ជាការ​បាត់បង់​មួយ​ដ៏​ធំ​មួយ ។

David Bowie ចាប់ផ្ដើម​ល្បីឈ្មោះ​នៅ​ឆ្នាំ​១៩៧២ នៅពេលដែល​លោក​ចេញ​អាល់​ប៊ុ​ម​ចម្រៀង The Rise and Fall of Ziggy Stardust និង the Spiders From Mars ។ ហើយ David Bowie បាន​សម្ដែង​ចុងក្រោយ​បំផុត​នៅ​ឆ្នាំ​២០០៦ នៅឯ​ការប្រគំ​តន្ត្រី​សប្បុរសធម៌​មួយ​ក្នុង​ទីក្រុង New York ៕

ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​