បើកការ ប្រកួតពានរង្វាន់ សាលាខណ្ឌ ពោធិ៍សែនជ័យ លើកទី ២ ឆ្នាំ២០១៦

ភ្នំពេញ៖ នាថ្ងៃទី១១ ខែកមរា ឆ្នាំ២០១៦ នៅទីលានបាល់ទាត់ សាលារៀនជម្ពូវ័ន្ត ក្នុងសាលារៀនជម្ពូវ័ន្ត បានបើក ព្រឹត្តិការណ៍នៃ ការប្រកួតពានរង្វាន់ សាលាខណ្ឌពោធិ៍សែនជ័យ លើកទី ២ ឆ្នាំ២០១៦ ជាផ្លូវការហើយ ក្រោម  អញ្ជើញចូលរួមពីលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា រាជធានីភ្នំពេញ និងលោក ស សុខា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង។

លោក ហែម ដារិទ្ធ អភិបាលខណ្ឌ ពោធិ៍សែនជ័យ បានធ្វើរាយការណ៍ថា ការប្រកួតពានរង្វាន់សាលា ខណ្ឌពោធិ៍សែនជ័យឆ្នាំនេះមានការចូលរួមចំនួន ១២ ក្រុម ក្នុ្នងនោះមានក្រុមបាល់ទាត់១០ សង្កាត់ , ក្រុមបាល់ទាត់សហជីក និងក្រុមបាល់ទាត់សាលារៀនជម្ពូវ័ន្ត។ ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីបង្កើតភាព ស្និតស្នាល ចេះសាមគ្គីភាព មិត្តភាព និងមានទំនាក់ទំនងគ្នា ទៅវិញទៅមក ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីសង្កាត់មួយទៅសង្កាត់មួយទៀត។

លោកបានបន្តថា ការប្រកួតនេះជាគំនិតផ្តួចផ្តើមក្នុងការបង្កើតក្រុមកីឡា និងក្រុមកីឡាដទៃឡើងសុទ្ធ តែមានគោលបំណងធ្វើឲ្យ ប្រជជានយើងគ្រប់វ័យ ទទួលបានសុខភាព និងអូសទាញយុវជន-យុវតីក្នុងខណ្ឌប្រាស់ចាកពីការសេពគ្រឿងញៀន ប្រព្រឹត្តអំពើឧបាយមុខផ្ទុយ និងច្បាប់របស់រដ្ឋ ដែលជាកត្តានាំឲ្យខួចអនាគកទៅថ្ងៃក្រោយ។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញក៏បានមានប្រសាសន៍ថា សូមឲ្យក្រុមកីឡាករទាំង ១២ ក្រុមត្រូវលេងយោកយល់គ្នា ព្រោះការលេងកីឡាតែមានចាញ់ឈ្នះ។ លោកបានបន្តថា រូបលោកនៅតែគាំទ្រយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ ប្រសិននៅតែប្រព្រឹត្តជារៀងរាល់ឆ្នាំ ហើយក្នុងនោះលោកតំណែង ឲ្យសហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញបានឧបត្ថម្ភថវិកា ១០០០ដុល្លារអាមេរិក , លោក ស សុខា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានឧបត្ថម្ភថវិកា ១០០០ដុល្លារអាមេរិក, ក្រុមហ៊ុនស្រាបៀរកម្ពុជា បានឧបត្ថម្ភថវិកា ១០០០ដុល្លារអាមេរិក ៕

បើកការ ប្រកួតពានរង្វាន់ សាលាខណ្ឌ ពោធិ៍សែនជ័យ លើកទី ២ ឆ្នាំ២០១៦

បើកការ ប្រកួតពានរង្វាន់ សាលាខណ្ឌ ពោធិ៍សែនជ័យ លើកទី ២ ឆ្នាំ២០១៦

បើកការ ប្រកួតពានរង្វាន់ សាលាខណ្ឌ ពោធិ៍សែនជ័យ លើកទី ២ ឆ្នាំ២០១៦