និស្សិត​ចិត្ត​វិទ្យា​ ធ្វើ​ពិធី​ដឹង​គុណ​គ្រូ

និស្សិត​ចិត្ត​វិទ្យា​ ធ្វើ​ពិធី​ដឹង​គុណ​គ្រូ

និស្សិត​ចិត្ត​វិទ្យា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​ដឹង​គុណ​គ្រូ​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មណ្ឌល​២ កាល​ពី​ថ្ងៃ​​សុក្រ​ ទី ៨។

 

កញ្ញា រ៉ា​វី​ ភារ័ត្ន​ ជា​និស្សិត​ចិត្ត​វិទ្យា​ឆ្នាំ​ទី ២ ​បាន​ឱ្យ​ដឹង​ថា កម្មវិធី​រំឭក​គុណ​គ្រូ​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​​ពិធី​ជួប​ជុំ​ «មហា​គ្រួសារ​ចិត្ត​វិទ្យា» លើក​ទី​១១ ដោយ​​មាន​ការ​ចូល​រួម​ពី​អតីត​និស្សិត និង និស្សិត​ចិត្ត​វិទ្យា​ទាំង​អស់ ដើម្បី​សម្ដែង​ការ​ដឹង​គុណ​ដល់​ សាស្ត្រាចារ្យ​​ ដែល​បាន​​ចំណាយ​ពេល​វេលា​ កម្លាំង​កាយ​និង​កម្លាំង​ចិត្ត​ ខិត​ខំ​ផ្ដល់​វិជ្ជា​ដល់​សិស្ស និស្សិត រហូត​ដល់​ពួក​គេ​អាច​ប្រើ​ចំណេះ​ដឹង​ដែល​​រៀន​ពី​សាលា​ទៅ​ប្រកប​ការងារ​ក្នុង​សង្គមបាន៕

​​ 

និស្សិត​ចិត្ត​វិទ្យា​ ធ្វើ​ពិធី​ដឹង​គុណ​គ្រូ

 

 

 

អត្ថបទ៖ ណេង ណេង

វីដេអូ និង រូប៖ ទូរសព្ទដៃ