ញាក់​សាច់! ខុស​តែ​មួយ​ខ្ទង់ ខ្មែរ​ម្នាក់​វិះ​ឈ្នះ​ឆ្នោត​ជិត ៣៤​ម៉ឺន​ដុល្លារ


ញាក់​សាច់! ខុស​តែ​មួយ​ខ្ទង់ ខ្មែរ​ម្នាក់​វិះ​ឈ្នះ​ឆ្នោត​ជិត ៣៤​ម៉ឺន​ដុល្លារ

បុរស​អ្នក​ម៉ៅ​ការ​ធ្វើ​ផ្លូវ​វ័យ​៥៩​ឆ្នាំ​មួយ​រូប​មក​ពី​ខេត្ត​ក្រចេះ មាន​សំណាង​មិន​គួរ​ឲ្យ​ជឿ​វិះ​ឈ្នះ​ឆ្នោត​​ជា​ទឹក​ប្រាក់​ជិត ៣៤​ម៉ឺន​ដុល្លារ ដោយ​ខុស​តែ​លេខ​មួយ​ខ្ទង់​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ បុរស​អ្នក​ម៉ៅការ​ខាង​លើ​ បាន​ឈ្នះ​ឆ្នោត​​ទឹក​ប្រាក់ ៨.៨០០.០០០ រៀល​ (២.២០០​ដុល្លារ) ពី​ឆ្នោតឡូតូ 6/39  របស់​ក្រុមហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង Lucky Dragon Lotto។

 

ញាក់​សាច់! ខុស​តែ​មួយ​ខ្ទង់ ខ្មែរ​ម្នាក់​វិះ​ឈ្នះ​ឆ្នោត​ជិត ៣៤​ម៉ឺន​ដុល្លារ

 

លោក សៀត សឿង បាន​ទិញ​ឆ្នោត​១០​ខ្សែ​ដែល​មួយ​ខ្សែ​មាន​លេខ ៦ ខ្ទង់ (១​ខ្ទង់​មាន​២​លេខ​ចាប់​ពី​លេខ​ ០ ដល់ ៣៩)។ លោក​បាន​ចាក់​ត្រូវ​លេខ ៤ ខ្ទង់​ចំនួន ៨ ខ្សែ (ត្រូវ​៤​ខ្ទង់​ឈ្នះ​១០០.០០០​រៀល/មួយ​ខ្សែ) ខណៈ​ដែល​ត្រូវ​ ៥ ខ្ទង់​ចំនួន ២ ខ្សែ (ត្រូវ​៥​ខ្ទង់​ឈ្នះ​៤.០០០.០០០​រៀល/មួយ​ខ្សែ) សរុប​ជា​ទឹក​ប្រាក់ ៨.៨០០.០០០​រៀល ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មនុស្ស​សំណាង​បំផុត​មិន​ធ្លាប់​មាន​ដែល​លេង​ឆ្នោតឡូតូ 6/39  ពី​ឆ្នោត​នាគ​នាំ​សំណាង ដែល​ជា​ក្រុមហ៊ុន​ឆ្នោត​មាន​អាជ្ញាប័ណ្ណ​ធំ​ជាង​គេ​នៅ​កម្ពុជា។

 

លោក សឿង វិះ​នឹង​មាន​សំណាង​ធំ​ឈ្នះ​ឆ្នោត​សរុប ៣៣៨.០០០ ដុល្លារ (ឬ​ ១.៣៥២.០០០.០០០​រៀល) ដោយ​ខុស​តែ​១​ខ្ទង់​ប៉ុណ្ណោះ ពោល​គឺ​ខុស​លេខ​១៤ តែ​ម្ដង។ លេខ​ត្រូវ​គឺ 23,12,16,25,31,36។

 

ញាក់​សាច់! ខុស​តែ​មួយ​ខ្ទង់ ខ្មែរ​ម្នាក់​វិះ​ឈ្នះ​ឆ្នោត​ជិត ៣៤​ម៉ឺន​ដុល្លារ

 

“យើង​ភ្ញាក់​ផ្អើល​មែន​ទែន​ដែល​លោក​អ៊ំ សឿង មាន​សំណាង​បែប​នេះ ហើយ​សប្បាយចិត្ត​ពេល​ឃើញ​គាត់​ចាក់​ត្រូវ។ នេះ​គឺ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​យើង​នៅ​ក្រុមហ៊ុន​ឆ្នោត”។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​នាង ឯក រតនា នាយក​គ្រប់គ្រង​ផ្នែក​អភិវឌ្ឍ​ទីផ្សារ​នៅ​ក្រុមហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង។

 

ញាក់​សាច់! ខុស​តែ​មួយ​ខ្ទង់ ខ្មែរ​ម្នាក់​វិះ​ឈ្នះ​ឆ្នោត​ជិត ៣៤​ម៉ឺន​ដុល្លារ

 

ឆ្នោត​នាគ​នាំ​សំណាង​បាន​បើក​ដំណើរការ​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ ដោយ​មាន​ចក្ខុវិស័យ​នាំ​មក​នូវ​ឆ្នោត​ត្រឹមត្រូវ​យុត្តិធម៌​ដល់​ប្រជាជន​កម្ពុជា និង​រួម​ចំណែក​ជួយ​ដល់​រដ្ឋាភិបាល​តាម​រយៈ​សកម្មភាព​សប្បុរសធម៌។ រហូត​ដល់​ពេល​នេះ ក្រុមហ៊ុន​បាន​ផ្ដល់​រង្វាន់​ដល់​អ្នក​ឈ្នះ​ជាង ៥៩០.០០០ នាក់ ដែល​សរុប​ជា​ទឹក​ប្រាក់​ជិត ៣ លាន​ដុល្លារ​ឯណោះ។ ឆ្នោត​នាគ​នាំ​សំណាង​បច្ចុប្បន្ន​មាន​លក់​ឆ្នោត ៣ ប្រភេទ៖

 

១. ឆ្នោត​ឡូតូ 6/39 ជាមួយ​នឹង​ទឹកប្រាក់​ឈ្នះ​សរុប ៣៤០.០០០​ដុល្លារ ដែល​ផ្សាយ​ផ្ទាល់​លើ​ទូរទស្សន៍ ហង្ស មាស HDTV ម៉ោង ៨ យប់ ពី​ថ្ងៃ​ពុធ ដល់​ថ្ងៃ​អាទិត្យ

 

២. ឆ្នោត ប្រាំ​សំណាង ជាមួយ​ទឹកប្រាក់​ឈ្នះ​សរុប ១.០០០.០០០.០០០ រៀល (២៥​ម៉ឺន​ដុល្លារ) ដែល​ផ្សាយ​ផ្ទាល់​រៀងរាល់​ថ្ងៃ​ពុធ ដល់​ថ្ងៃ​អាទិត្យ ម៉ោង​៦ ល្ងាច​នៅ​ YouTube (Lucky Dragon Lotto) របស់​ក្រុមហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង និង​លើ​វិបសាយ​ http://luckydragonlotto.com។

 

៣. ឆ្នោត​ មហា​សំណាង ជា​ឆ្នោត​ក្រដាស​ជាមួយ​ទឹក​ប្រាក់​ខ្ពស់​បំផុត ១០០.០០០.០០០ រៀល (២៥០០០​ដុល្លារ) ដែល​​ផ្សាយ​ផ្ទាល់​រៀងរាល់​ថ្ងៃ​ចន្ទ​ដល់​សុក្រ ម៉ោង​៧​យប់​នៅ​លើ YouTube (Lucky Dragon Lotto) របស់​ក្រុមហ៊ុន​ឆ្នោត​នាគ​សំណាង និង​វិបសាយ http://luckydragonlotto.com ។

 

គ្រប់​លទ្ធផល​ឆ្នោត​នឹង​ចេញ ៥ ដង​ក្នុង​មួយ​សប្ដាហ៍ ហើយ​សន្លឹក​ឆ្នោត​អាច​រក​ទិញ​បាន​នៅ​ទូទាំង​ប្រទេស តាម​រយៈ True Money តាម​ទូរសព្ទ​សម្រាប់​ប្រព័ន្ធ Metfone និង Smart។ អ្នក​មាន​សំណាង​បន្ទាប់​អាច​អ្នក! ទិញ​សន្លឹក​ឆ្នោត​មួយ​សន្លឹក សំណាង​អាច​នឹង​មាន​ភ្លាម! សូម​សំណាង​ល្អ!

 

អត្ថបទ៖ ពាណិជ្ជកម្ម