ការ​ប្រកួត​​​​​ Miss University 2016 ​​​​ចាប់​ផ្ដើម​ទទួលពាក្យ​​​នៅ​ភ្នំពេញ​​ថ្ងៃ​នេះ​ហើយ


ការ​ប្រកួត​​​​​ Miss University 2016 ​​​​ចាប់​ផ្ដើម​ទទួលពាក្យ​​​នៅ​ភ្នំពេញ​​ថ្ងៃ​នេះ​ហើយ

ការ​​​​ប្រកួត​ Miss University 2016 ​​ចាប់​ផ្ដើម​ទទួល​ពាក្យ​ចាប់​ពី​ថ្ងៃ​ទី ១១ ​មករា​នេះ​តទៅ​ហើយ ​សម្រាប់​បេក្ខនារី​ដែល​ចង់​ចូលរួម​ប្រកួត​នៅ​រាជធានី​ភ្នំពេញ។ ​​​ការ​ទទួល​ពាក្យ​គឺ​ធ្វើ​ឡើង​នៅ​តាម​ទីតាំង​ខុសៗ​គ្នា​ទូទាំង​រាជធានី​ភ្នំពេញ​ចាប់​ពី​ថ្ងៃ​ទី​ ១១ ​ដល់ ​១៧ ​មករា ​២០១៦។ ខាងក្រោម​ជា​កាលបរិច្ឆេទ ​និង​ទីតាំង​ទទួល​ពាក្យ​នៅ​​​ទីតាំង​ខុសៗ​គ្នា​ក្នុង​រាជធានី​ភ្នំពេញ។

 

កាលបរិច្ឆេទ

ទីកន្លែង​ទទួល​ពាក្យ

១១ ​មករា​ ២០១៦

វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ

វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ

១២ ​មករា​ ២០១៦

សាកលវិទ្យាល័យ​វេស្ទើន

សាកលវិទ្យាល័យ​បៀលប្រាយ

១៣​ មករា ​២០១៦

សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ

សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង

១៤ ​មករា ​២០១៦

សាកលវិទ្យាល័យ​ប៊ែលធី

១៥ ​មករា ​២០១៦

ផ្សារ​ទំនើប​ស៊ីធីម៉ល

១៦ ​មករា ​២០១៦

ទីក្រុង​កោះ​ពេជ្រ

១៧ ​មករា ​២០១៦

ផ្សារ​ទំនើប​អ៊ីអន

​​

 

បេក្ខនារី​ដែល​ជា​និស្សិត​សាកលវិទ្យាល័យ​មាន​ភាព​ស្រស់​ស្អាត ​និង​ទំនុក​ចិត្ត​ជឿ​ថា ​ខ្លួន​ឯង​អាច​ធ្វើ​ជា​បវរកញ្ញា ​និង​តារា​ម៉ូដែល​​​​ដែល​មាន​អាយុ​ពី​ ១៨ ​ដល់ ​២៥ ​ឆ្នាំ​អាច​មក​ដាក់​ពាក្យ​តាម​ទី​កន្លែង​ និង​កាលបរិច្ឆេទ​ខាង​លើ​បាន​ដើម្បី​​ចូលរួម​​ប្រកួត​ប្រជែង។ ​បន្ទាប់​ពី​ការ​ដាក់​ពាក្យ​ជ្រើសរើស​នៅ​រាជធានី​ភ្នំពេញ​ហើយ ​​​ក្រុម​ការងារ​ Miss University 2016 ​នឹង​បន្ត​ទៅ​តាម​​បណ្ដា​ខេត្ត​ចំនួន​បី​ផ្សេង​ទៀត​រួម​មាន​កំពង់ចាម ​សៀមរាប ​និង​បាត់ដំបង​​​នា​​​សប្ដាហ៍​បន្តបន្ទាប់​ដើម្បី​ស្វែង​រក​​បេក្ខជន​នារី​​មក​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ។

 

ការ​ប្រកួត​​​​​ Miss University 2016 ​​​​ចាប់​ផ្ដើម​ទទួលពាក្យ​​​នៅ​ភ្នំពេញ​​ថ្ងៃ​នេះ​ហើយ

 

ការ​ប្រកួត​​​​​ Miss University 2016 ​​​​ចាប់​ផ្ដើម​ទទួលពាក្យ​​​នៅ​ភ្នំពេញ​​ថ្ងៃ​នេះ​ហើយ

 

ការ​ប្រកួត​​​​​ Miss University 2016 ​​​​ចាប់​ផ្ដើម​ទទួលពាក្យ​​​នៅ​ភ្នំពេញ​​ថ្ងៃ​នេះ​ហើយ

 

ការ​ប្រកួត​​​​​ Miss University 2016 ​​​​ចាប់​ផ្ដើម​ទទួលពាក្យ​​​នៅ​ភ្នំពេញ​​ថ្ងៃ​នេះ​ហើយ

 

ការ​ប្រកួត​​​​​ Miss University 2016 ​​​​ចាប់​ផ្ដើម​ទទួលពាក្យ​​​នៅ​ភ្នំពេញ​​ថ្ងៃ​នេះ​ហើយ

 

សកម្មភាព​ទទួល​ពាក្យ​នៅ​​​​​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ ​និង​​​​ វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​នៅ​ថ្ងៃ​នេះ

 

​ជយលាភី​បវរកញ្ញា​មហាវិទ្យាល័យ​ឆ្នាំ ​២០១៦ ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូចជា៖

 

– ឱកាស​ចូលរួម​ប្រកួត​​កញ្ញា​ឯក​នៅ​ក្រៅ​ប្រទេស
– ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​ប្រចាំ​ Sun Super Models Cambodia
– រង្វាន់​ជា​ទឹកប្រាក់ ៤០០០ ០០០ ​រៀល
– ទទួល​បាន​ផលិតផល​ប្រើប្រាស់​ពី​ក្រុមហ៊ុន​រ៉ូតូ ខេមបូឌា
– ក្លាយ​ជា​អ្នក​តំណាង​ផលិតផល​របស់​ក្រុមហ៊ុន​រ៉ូតូ​ ខេមបូឌា

 

ការ​ប្រកួត​​​​​ Miss University 2016 ​​​​ចាប់​ផ្ដើម​ទទួលពាក្យ​​​នៅ​ភ្នំពេញ​​ថ្ងៃ​នេះ​ហើយ

 

ទម្រង់​ពាក្យ​ចូលរួម​ប្រកួត Miss University 2016

 

 

នៅ​ចាំ​ដល់​ណា​ទៀត ​ប្រញាប់​រួសរាន់​ដាក់​ពាក្យ​ប្រកួត​នៅ​តាម​ទីតាំង​ខាង​លើ?

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា